[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់

2025/08/16 10:50:10 pm        131


អាជ្ញាធរ នៅថ្ងៃសៅរ៍ (ទី១៦ ខែសីហា) បានប្រាប់ឲ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះកំពុងជួបការលំបាក ក្នុងការទាញយកសាកសពពីកម្ទេចកម្ទី បន្ទាប់ពីទឹកជំនន់គំហុកភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នារដូវមូសុង នៅពាសពេញភាគខាងជើងប្រទេសប៉ាគីស្ថាន បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣២១នាក់ស្លាប់ ក្នុងរយៈពេល ៤៨ម៉ោងកន្លងមកនេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានប្រាប់ថា អ្នកស្លាប់ភាគច្រើនចំនួន ៣០៧នាក់ ត្រូវបានរាយការណ៍នៅក្នុងខេត្តតំបន់ភ្នំ Khyber Pakhtunkhwa។ ជនរងគ្រោះភាគច្រើនបានបាត់បង់ជីវិត ដោយសារទឹកជំនន់គំហុកភ្លាមៗ និងបាក់រលំផ្ទះសម្បែង ដោយអ្នកស្លាប់រួមមានស្ត្រី ១៥នាក់ និងកុមារ ១៣នាក់។ បន្ថែមពីលើនោះ យ៉ាងហោចណាស់ ២៣នាក់ផ្សេងទៀត បានរងរបួស។

ទីភ្នាក់ងារជួយសង្គ្រោះរបស់ខេត្ត បានប្រាប់បណ្ដាញសារព័ត៌មានថា បុគ្គលិកសង្គ្រោះប្រហែល ២.០០០នាក់ បានចូលរួមក្នុងការស្រង់សាកសពពីកម្ទេចកម្ទី និងធ្វើប្រតិបត្តិការសង្គ្រោះ នៅក្នុងតំបន់រងផលប៉ះពាល់ចំនួន ៩ ដែលភ្លៀងនៅតែជាឧបសគ្គដល់កិច្ចប្រឹងប្រែងនេះ។

លោក Bilal Ahmed Faizi អ្នកនាំពាក្យទីភ្នាក់ងារសង្គ្រោះរបស់ខេត្ត Khyber Pakhtunkhwa បានប្រាប់សារព័ត៌មានថា៖ «ភ្លៀងធ្លាក់ខ្លាំង បំណាក់ដីនៅតំបន់ជាច្រើន និងផ្លូវដែលរងការបំផ្លិចបំផ្លាញ កំពុងបង្កបញ្ហាប្រឈមយ៉ាងធំដល់ការផ្តល់ជំនួយ ជាពិសេសក្នុងការដឹកជញ្ជូនគ្រឿងចក្រធុនធ្ងន់ និងរថយន្តសង្គ្រោះ»។

លោកបានបន្ថែមថា៖ «ដោយសារតែការបិទផ្លូវនៅក្នុងតំបន់ភាគច្រើន បុគ្គលិកសង្គ្រោះ កំពុងធ្វើដំណើរដោយថ្មើរជើង ដើម្បីធ្វើប្រតិបត្តិការ នៅតំបន់ដាច់ស្រយាល។ ពួកគេកំពុងព្យាយាមជម្លៀសអ្នកនៅរស់រានមានជីវិត ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលផ្លាស់ទីលំនៅ ដោយសារតែការស្លាប់របស់សាច់ញាតិ ឬមនុស្សជាទីស្រឡាញ់របស់ពួកគេ ត្រូវបានជាប់នៅក្នុងកម្ទេចកម្ទី»។

រដ្ឋាភិបាលខេត្តបានប្រកាសតំបន់ភ្នំដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដូចជា Buner, Bajaur, Swat, Shangla, Mansehra និង Battagram ជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយ។ នាយកដ្ឋានឧតុនិយម បានចេញការប្រកាសសេចក្ដីជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំង សម្រាប់ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ ដោយជំរុញឲ្យប្រជាជនចាត់វិធានការប្រុងប្រយ័ត្ន៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm