មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត

2025/08/16 11:25:55 pm        188


បណ្ដាមេដឹកនាំអឺរ៉ុប នៅថ្ងៃសៅរ៍ (ទី១៦ ខែសីហា) នេះ បានស្វាគមន៍កិច្ចប្រឹងប្រែងការទូតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងបំណងនាំមកនូវសន្តិភាព នៅអ៊ុយក្រែន ប៉ុន្តែបានទទូចថា រុស្ស៊ីគួរតែប្រឈមនឹងសម្ពាធបន្ថែមទៀត ប្រសិនបើគោលដៅនោះ គឺដើម្បីបញ្ចប់សង្រ្គាម។

លោក Trump បានទូរសព្ទទៅកាន់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងបណ្ដាមេដឹកនាំអឺរ៉ុបពីលើយន្តហោះ Air Force One ដើម្បីធ្វើការពន្យល់ បន្ទាប់ពីមានជំនួប នៅរដ្ឋ Alaska រវាងរូបលោក និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

បណ្ដាមេដឹកនាអឺរ៉ុបបានបញ្ជាក់ជាថ្មីថា វានឹងអាស្រ័យលើអ៊ុយក្រែន ក្នុងការសម្រេចចិត្ត ទាក់ទងនឹងដែនដីរបស់ខ្លួន។ ថ្នាក់ដឹកនាំទាំងនោះ ក៏បានអះអាងជាថ្មីដែរថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខដ៏រឹងមាំ ដើម្បីធានាថា កិច្ចព្រមព្រៀងសន្តិភាពណាមួយមានប្រសិទ្ធភាព ហើយប្តេជ្ញាបន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសន័រវែស លោក Espen Barth Eide បានប្រាប់អ្នកសារព័ត៌មាន នៅទីក្រុង Oslo ថា៖ «យើងត្រូវតែបន្តដាក់សម្ពាធលើរុស្ស៊ី ហើយថែមទាំងបង្កើនឲ្យកាន់តែខ្លាំងក្លាទៀតផង ដើម្បីផ្តល់សញ្ញាច្បាស់លាស់ដល់រុស្ស៊ីថា ខ្លួនត្រូវតែទទួលផល (សម្រាប់ការឈ្លានពានអ៊ុយក្រែន)»។

លោកបានបន្ថែមថា៖ «យើងត្រូវតែស្តាប់ពីបំណងប្រាថ្នា និងតម្រូវការរបស់អ៊ុយក្រែន។ យើងដឹងថា លោកប្រធានាធិបតី Putin ចង់បំបែកអឺរ៉ុប និងសហរដ្ឋអាមេរិក។ យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីបញ្ចៀសបញ្ហានោះ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm