អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន០៦នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

2022/01/18 11:39:49 pm        193

បន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យប្រុស-ស្រីចំនួន ០៧នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀន នឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៦មករានេះ ។

ក្នុងករណីចុះបង្រ្កាបនោះដែរលោកវររសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធ​ហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖ មុនពេលបង្ក្រាបករណីនេះ￸ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងធ្វើការចុះល្បាតការពារសន្តិសុខ ​សណ្ដាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុងរបស់ខ្លួន រហូតដល់វេលាម៉ោង២០និង០០នាទី ​ ពេលល្បាតដល់ចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣​សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្រាប់តេប្រទះឃើញបុរស០២នាក់ កំពុង​ប្រើប្រាស់​គ្រឿងញៀន កម្លាំង​របស់លោកបានឃាត់ខ្លួនហើយធ្វើការឆែកឆេរ​រកឃើញគ្រឿងញៀន ម៉្សៅក្រាមពណ៌សថ្លាចំនួន០៣កូនថង់កិប និង០៤បំពង់ទុយោកិប ស្មើនឹងទម្ងន់៣,២០ក្រាម នៅក្នុងកាបូបស្ពាយរបស់ឈ្មោះ￸ ហួន ទាសង់ ហៅ មករា ភេទប្រុស អាយុ២១ឆ្នាំ ចំណែកឈ្មោះ￸ ថា សុភាព ភេទប្រុស អាយុ១៣ឆ្នាំ គ្មានវត្ថុតាងអ្វីឡើយ។

លោកវរសេនីយ៍ត្រី បានបញ្ជាក់ថា ក្រោយពីសួរនាំបុរសទាំង០២នាក់រួច មកកម្លាំងចុះធ្វើ​ប្រតិបត្តិការ​បង្រ្កាប​ជា​បន្តបន្ទាប់ឃាត់​បានជនសង្ស័យប្រុស ស្រី ចំនួន០៥នាក់បន្ថែមទៀត ព្រមទាំង​ដក​ហូតវត្ថុងរួមមាន ម៉្សៅក្រាមពណ៌សថ្លា ​ចំនួន០៤កូនថង់កិប ​និង២៦បំពង់ទុយោ ស្មើនឹងទម្ងន់ ៦៣,២៨ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមចំនួន០៧គ្រាប់,ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈ​មួយ​ចំនួនទៀត ហើយ​បញ្ជូនមក​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ ដើម្បីសាកសួរចម្លើយ ។

ជនសង្ស័យទាំង០៧នាក់ ​ក្រោយពីកម្លាំងជំនាញ​សាកសួរចម្លើយរួច ជនសង្ស័យចំនួន ៦នាក់​ពាក់ព័ន្ធ​ករណីជួញដូរ ​និងប្រើប្រាស់គ្រឿងញៀន​ដោយខុសច្បាប់ រីឯម្នាក់ទៀតជាអនីតិជន​ត្រូវបាន​អប់រំ​ហើយឲ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញ ។

ពាក់ព័ន្ធករណីគ្រឿងញៀននេះដែរ ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងមានវត្ថុតាងនឹង​ចម្លើយ​សារភាព​របស់​ជនសង្ស័យទាំង ០៦នាក់ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បាន​កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត ។

ក្នុងនោះដែរលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿង​ញៀន បានឲ្យដឹងថា ​ការបង្ក្រាបករណីខាងលើនេះ￸ លោកបានរាយការណ៍ជូន​លោកឧត្តម​សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ​និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ​ព្រះរាជអាជ្ញា ​អមសាលាដំបូងខេត្តផងដែរ។

​បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំង​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​បញ្ជូន​ទៅ​សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ផងដែរ៕ អត្ថបទ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        149
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm