ឥណ្ឌូនេស៊ីកំពុងស្វែងរកគោលគំនិតល្អៗ ដោះស្រាយបញ្ហាអាស៊ាន ក្រោយមានវិវាទព្រំដែនរវាងកម្ពុជា និងថៃ

2025/08/17 07:10:03 pm        685

នៅថ្ងៃទី១៧ ខែសីហានេះ ស្ថានទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា បានប្រារព្ធខួបលើកទី៨០ បុណ្យឯករាជ្យជាតិឥណ្ឌូនេស៊ី ១៧ សីហា ១៩៤៥ -១៧ សីហា ២០២៥។ ឆ្លើយសំណួរអ្នកសារព័ត៌មានក្រោយពីប្រារព្ធពិធីបុណ្យឯករាជ្យជាតិនេះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា ឥណ្ឌូនេស៊ី បាននឹងកំពុងស្វែងរកផ្តួចផ្តើម ផ្តល់ការសម្របសម្រួល​បង្កើត​កិច្ចសហប្រតិបត្តិការល្អប្រសើរវិញ ក្រោយមានករណីវិវាទព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។

ឯកឧត្តម Dr. Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ថ្លែងថា ជាក់ស្តែង នៅ​ក្រោយករណីប៉ះទង្គិច ផ្ទុះអាវុធតាមព្រំដែនកម្ពុជា និងថៃ កន្លងទៅនេះ ឯកឧត្តមផ្ទាល់ និង អនុព័ន្ធយោធាឥណ្ឌូនេស៊ី ​គឺបានចុះត្រួតនិត្យនៅតាមតំបន់ផ្ទុះអាវុធ ហើយបានឃើញស្ថានភាព​ពិតជាក់ស្តែងដែលកើតឡើងនៅតាមតំបន់ព្រំដែននោះផងដែរ ក្រោយប្រមុខថ្នាក់ដឹកនាំប្រទេស​ទាំងពីរ អនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។

ឯកឧត្តមបន្តថា គ្រប់ព័ត៌មានដែលទទួលបានចុះត្រួតពិនិត្យតាមតំបន់ព្រំដែននោះ គឺស្ថានទូត​តែងធ្វើរបាយការណ៍ទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ី ​ដើម្បីស្វែងរកគំនិតផ្តួចផ្តើមសមស្រប ជំរុញ​កម្ពុជា និងថៃ បង្កើតកិច្ចសហប្រតិបត្តិការល្អប្រសើរឡើងវិញ និងធ្វើឲ្យអាស៊ានទាំងមូលក្លាយ​ជាមជ្ឈមណ្ឌល ដែលមានកិច្ចទំនាក់ទំនងរវាងប្រទេសជាសមាជិកអាស៊ានទាំងអស់​ឲ្យបានល្អប្រសើរបំផុត។

នៅក្នុងឱកាសនោះដែរ​ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ក៏បានថ្លែងថា ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការទ្វេភាគីកម្ពុជា​ ឥណ្ឌូនេស៊ី គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ព្រមជាមួយគ្នានេះ​នៅក្នុងឆ្នាំបន្តបន្ទាប់ទៀតនេះ ឥណ្ឌូនេស៊ី មានផែនការកិច្ចសហប្រតិបត្តិការថ្មីៗរវាងកម្ពុជា ឥណ្ឌូនេស៊ីជាច្រើនទៀត ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកជំនួយយោធា កិច្ចសហប្រតិបត្តិការ​ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ហើយភាគីកម្ពុជា ឥណ្ឌូនេស៊ី នឹងពង្រីកកិច្ច​សហប្រតិបត្តិការ​វិស័យនានាទៀត ដែលមានសក្តានុពល រួមមានផ្នែកខាងថាមពល បង្កើន​ការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ទេសចរណ៍ និងការអប់រំជាដើម៕អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm