រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅហ្កាហ្សាកំពុងអំពាវនាវឱ្យអាជីវកម្មនានាធ្វើកូដកម្ម និងចូលរួមការប្រមូលផ្តុំទូទាំងប្រទេសនៅថ្ងៃអាទិត្យ១៧សីហា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ខំរដ្ឋាភិបាលឱ្យឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហាម៉ាសសម្រាប់បទឈប់បាញ់ជាបន្ទាន់ និងការដោះលែងអ្នកជាប់ឃុំដែលនៅសេសសល់។
ការប្រមូលផ្តុំគ្នាដែលបានគ្រោងទុកបានកើតឡើងខណៈលោក Benjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានប្តេជ្ញាថានឹងវាយរុលចូលទៅក្នុងតំបន់ពីរចុងក្រោយនៃ ដែនដីហ្កាហ្សា ដែលយោធាអ៊ីស្រាអែលពុំទាន់បានគ្រប់គ្រង។ អាជ្ញាធរអ៊ីស្រាអែលជឿថា ប្រហែល២០នាក់ក្នុងចំណោមអ្នកដែលនៅសេសសល់នៅមានជីវិតនៅឡើយ។ សាច់ញាតិរបស់ចំណាប់ខ្មាំងទាំងនោះ បារម្ភថា ការពង្រីកការវាយប្រហារដោយយោធាអាចនាំគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងទាំងនោះ ។
លោក Viki Cohen ដែលកូនប្រុសរបស់លោកឈ្មោះ Nimrod ជាទាហានហើយកំពុងជាប់ឃុំនៅទីក្រុង ហ្កាហ្សា បាននិយាយថា ពួកលោកកំពុងស្នើសុំឱ្យប្រជាជនអ៊ីស្រាអែលផ្អាកការរកស៊ី និងកុំទៅធ្វើការ នៅថ្ងៃអាទិត្យ១៧សីហា ដើម្បីចូលរួមការតវ៉ា។
អាជីវកម្ម និងសាកលវិទ្យាល័យមួយចំនួននៅទូទាំងប្រទេស រួមទាំងសាកលវិទ្យាល័យ Hebrew of Jerusalem បានប្រកាសថាពួកគេកំពុងគាំទ្រការធ្វើកូដកម្ម ដែលគ្រោងនឹងចាប់ផ្តើមនៅម៉ោងប្រហែល ៧ ព្រឹកថ្ងៃអាទិត្យនេះ ។ គេមិនច្បាស់ទេថាតើមានជនជាតិអ៊ីស្រាអែលប៉ុន្មាននាក់នឹងចូលរួម៕