ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង

2025/08/17 10:09:16 pm        411

ក្រុមអ្នកពន្លត់អគ្គិភ័យនៅក្នុងប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ ក្រិក និងទួរគី បន្តតតាំងនឹងភ្លើងឆេះព្រៃដែលបានឆាបឆេះអស់ជាច្រើនសប្តាហ៍។ ស្ថានភាពក្តៅ និងស្ងួត ត្រូវគេរំពឹងថានឹងបន្តកើតមាន ហើយរំខានដល់ការខិតខំប្រឹងប្រែងទប់ស្កាត់អណ្ដាតភ្លើង។

ចំហេះព្រៃបន្តឆេះរាលដាលពាសពេញអឺរ៉ុបភាគខាងត្បូង ស្របពេលមានរលកម្ដៅកំពុងបន្តដែលបានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អណ្ដាតភ្លើង ខណៈសីតុណ្ហភាពត្រូវបានកំណត់នឹងកើនឡើងនៅចុងសប្តាហ៍នេះ។

អេស្ប៉ាញបច្ចុប្បន្នកំពុងប្រឹងប្រែងទប់ទល់នឹងភ្លើងឆេះព្រៃដ៏ធំចំនួន ១៤ កន្លែង នេះបើយោងតាមរដ្ឋ អគ្គនាយកសេវាសង្គ្រោះបន្ទាន់លោកស្រី Virginia Barcones។

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថា ថ្ងៃនេះនឹងក្លាយជាថ្ងៃដ៏លំបាកម្តងទៀត ដោយសារហានិភ័យខ្ពស់នៃចំហេះព្រៃថ្មី ។

មនុស្ស ៣ នាក់បានស្លាប់នៅក្នុងប្រទេសអេស្ប៉ាញដោយសារតែភ្លើងឆេះព្រៃ រួមទាំងអ្នកពន្លត់អគ្គិភ័យស្ម័គ្រចិត្តពីរនាក់។ លោក Sánchez បានសម្តែងការគាំទ្រដល់គ្រួសាររបស់អ្នកស្ម័គ្រចិត្តទាំងទីពីរដែលបានស្លាប់នៅមន្ទីរពេទ្យក្នុងទីក្រុង León កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរងការរលាកធ្ងន់ធ្ងរ។

ក្រុមអ្នកពន្លត់អគ្គិភ័យក្នុងប្រទេសទួរគី ក៏នៅតែបន្តពន្លត់ភ្លើងនៅឡើយក្នុងខេត្តមួយចំនួន ហើយទីតាំងជាច្រើនត្រូវបានពន្លត់ដោយជោគជ័យ គិតត្រឹមថ្ងៃសៅរ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm