បាល់ទាត់៖ មហាជន ជាពិសេសអ្នកស្នេហាកីឡាបាល់ទាត់ កំពុងតែទន្ទឹងរង់ចាំរូបថ្មីទីលានបាល់ទាត់ខេត្តកណ្តាល ដែលស្ថិតនៅក្រុងតាខ្មៅ បន្ទាប់ពីដំណើរការជួសជុលនៅឆ្នាំ២០២០ តែរហូតមកដល់ពេលនេះមិនទាន់បានបញ្ចប់នៅឡើយ។ ទាក់ទងនឹងការពន្យា ក៏ដូចជាយឺតយ៉ាងជុំវិញការជួសជុលនេះ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡាខេត្តកណ្តាល បានប្រាប់ឲ្យដឹងនៅពេលថ្មីៗនេះថា កីឡដ្ឋាននេះនឹងត្រូវបន្តជួសជុលឡើងវិញ កំឡុងខែមេសា រឺខែឧសភា។

លោកបន្តថា ភាពយឺតយ៉ាវនេះដោយសារតែខ្វះខាតថវិកា តែយ៉ាងណាដើម្បីបង្ហើយការងារនេះ មន្ទីរនឹងប្រើប្រាស់ថវិការដ្ឋ។ កន្លងមក លោកប្រធានការិយាល័យកីឡាខេត្តកណ្តាល បានឲ្យដឹងទៀតថា កីឡដ្ឋានខេត្តកណ្តាលនេះ ក្រៅពីបម្រើឲ្យវិស័យកីឡាបាល់ទាត់ ក៏ជាកន្លែងហ្វឹកហាត់របស់ក្រុមកីឡាកីឡាល្បុក្កតោ តេក្វាន់ដូ WT និងប្រភេទកីឡាផ្សេងៗទៀត និងមហាជនទូទៅផងដែរ៕
អត្ថបទ៖ គង់ ហួន