ឯកឧត្ដម ហ៊ុន ម៉ានី៖ «ការពហិការមិនប្រើប្រាស់ផលិតផលថៃ​ដែល​ចេញមក​ពីការ​ឈឺ​ចាប់​របស់​បង​ប្អូន​មួយចំនួន​មិនខុសទេ ហើយខ្ញុំក៏យល់ តែយើង​ត្រូវ​គិតគូរ​បន្ថែម​ ហើយ​ច្បាស់ណាស់​យើង​ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាពខ្លួនឯង»

2025/08/18 04:55:40 pm        854

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ការ​ពហិការ​មិន​ប្រើ​ប្រាស់ផលិតផលថៃ ដែលចេញមកពីការឈឺចាប់របស់បងប្អូនមួយចំនួន មិន​ខុស​ទេ ហើយឯកឧត្ដមក៏យល់ តែយើងត្រូវគិតគូរបន្ថែម​ដូច​អ្វី​ដែល​សម្តេច​តេជោ​បាន​លើក​ឡើង​នៅ​ក្នុង​សារ​របស់គាត់ ហើយ​​ច្បាស់ណាស់យើងត្រូវតែបន្តពង្រឹងសមត្ថភាពខ្លួនឯង ត្រូវ​ធ្វើ​អ្វី​ៗ​ដើម្បី​ការពារ ពង្រឹង និងពង្រីក ផលប្រយោជន៍ជាតិយើង ថ្ងៃនេះតទៅមុខ និងកាត់បន្ថយ​សកម្ម​ភាព​ណា​ដែល​អាច​ប៉ះពាល់ដល់ភាពរឹងមាំរបស់យើង ទាំងពេលបច្ចុប្បន្ន រយៈពេលមធ្យម និង​វែង​ឆ្ងាយ​ទៅ​មុខ​។

តាមរយបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ហ៊ុន ម៉ានី បានសរសេរថា «More than a Father… ជាអ្វីដែលខ្ញុំតែងតែលើកឡើង។ ពីយប់​មិញ យើង​បាន​​ឃើញ​សារ​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាន​ផ្ញើរ​សារ​ជូន​ជន​រួម​ជាតិ​ ទាក់​ទងទៅនឹងការវិវត្តចុងក្រោយនេះ ក្នុងនោះពាក់ព័ន្ធនឹង ការធ្វើពហិការលើ ផលិតផលថៃ ហើយ​​រាល់​ការអនុវត្ត គួរត្រូវពិចារណាបន្ថែមថា តើអ្វីដែលបានធ្វើ ឬនឹងធ្វើ នឹងអាចនាំ​អោយ​ប៉ះ​ពាល់​​ដល់​ផល​ប្រយោជន៍យូរអង្វែងរបស់កម្ពុជាទេ ហើយលើសពីនេះ តើនឹងចូលអន្ទាក់​របស់​សត្រូវ​​របស់​យើង​ពេលនេះដែរឬទេ។»

ឯកឧត្ដមបន្តថា «ថ្ងៃមុនខ្ញុំបានលើកក្នុងកម្មវិធី ស.ស.យ.ក ម្តងរួចហើយថា៖

១. ខ្ញុំបានយល់​ច្បាស់ពីអារម្មណ៍របស់បងប្អូន ដែលចង់បង្ហាញស្មារតីស្នេហាជាតិ និងការគាំទ្រ តាម​រយៈ ការធ្វើពហិការផលិតផលថៃ ព្រោះថាយើងទាំងអស់គ្នាពិតជាមាន ការឈឺចាប់ សម្រាប់​អ្វី​ដែល​សង្រ្គាមនេះ បាននាំមកប្រទេស និងប្រជាជនរបស់យើង។

២. ទោះយ៉ាងណា យើងត្រូវប្រមូលស្មារតីរួមរបស់យើង ហើយកំណត់អោយច្បាស់ថា អ្នកណា ជា​សត្រូវពិតប្រាកដ អ្នកណាដែលនាំ អោយសន្តិភាពនៅកម្ពុជាបាត់បង់តាំងពីថ្ងៃ ២៤ កក្កដា ២០២៥ ហើយមកដល់ពេលនេះមិនទាន់បានចប់ និង​សន្តិភាព​មិន​ទាន់​បាន​វិល​ត្រឡប់​មក​វិ​ញ​ទាំង​ស្រុង​។

ម៉ោងនេះ ពេលនេះ យើងមិនត្រូវបង្វែរ ស្មារតី សំឡេង និងសកម្មភាព ទៅណាក្រៅតែពី ការពារ​ទឹក​ដី ​ការផ្តល់កម្លាំងចិត្ត និងជំនឿទុកចិត្តដល់រាជរដ្ឋាភិបាល និងកង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង គាំទ្រវិធានការរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្ត “បទឈប់បាញ់” “ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី ឈានទៅដល់ ការដោះលែង ទាហានរបស់យើងទាំង១៨នាក់ដោយសុវត្ថិភាព” “ការ​បើកច្រកព្រំដែនដូចមុនថ្ងៃ៧ មិថុនា ២០២៥ ដើម្បីអោយពាណិជ្ជកម្មមានស្ថានភាពធម្មតា ជា​ពិសេសស​ម្រាប់បងប្អូនខ្មែរយើង ដែលឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ អាចវិល​ត្រឡប់​ទៅ​ធម្មតា​វិញ”​ “ហើយការបន្តអនុវត្ត MoU ឆ្នាំ២០០០ ដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែន រវាង​ប្រទេស​ទាំងពីរ ដើម្បីជាផលប្រយោជន៍សម្រាប់កូនខ្មែរគ្រប់ជំនាន់ទៅមុខ កុំអោយ​មាន​សង្គ្រាម​ និងការឈ្លានពានព្រំដែនជាថ្មីម្តងទៀត”។»

ឯកឧត្ដមបានបញ្ជាក់ថា ខាងលើសុទ្ធតែជាអ្វី ដែលស្មារតីជាតិ​របស់យើងទាំងអស់គ្នានាពេលនេះ គួរ​ត្រូវ​ផ្តោត​ ព្រោះសំឡេងរបស់យើងរួមគ្នា ក្នុងខឿនការពារជាតិប្រជាជន បានផ្តល់ជាកម្លាំង ថាម​ពល​ដ៏ក្លាំងក្លា ដល់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី និងកម្លាំង​ថាមពល​ដល់​វីរ​កង​ទ័ព​របស់​យើង ​សូមបន្តស្មារតីរួបរួមដ៏ខ្លាំងក្លានេះជានិរន្តរ គាំទ្ររាជរដ្ឋាភិបាល និងវីរកងទ័ព​របស់​យើង ​ក្នុងបេសកកម្មការពារ ទឹកដី ដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និង​ភាព​ត្រឹម​ត្រូវ​របស់កម្ពុជាយើង។ សារជាថ្មី ស្មារតី សំឡេង និងសកម្មភាពជួយគ្នា បង្ហាញ​នូវ​ការ​គាំទ្រ​របស់ប្រជាជនខ្មែរ ទាំងក្នុង និង​ក្រៅប្រទេស មិត្តភក្តិអន្តរជាតិដែលបានយល់ច្បាស់ និង​បង្ហាញ​​កា​រ​គាំទ្រ​មក​ដល់​ប្រទេស​កម្ពុជា ទាំងអស់នេះហើយដែល ជាកម្លាំងពិតប្រាកដរបស់យើង ហើយ កម្លាំងនេះ​ហើយ​ដែល​ជា​ថាមពល ដល់រាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងដើម្បី ដោះ​ស្រាយ និងបញ្ចប់​សង្រ្គាម​មួយ​នេះ​។

ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា «ការពហិការមិនប្រើប្រាស់ផលិតផលថៃ ដែលចេញ​មក​ពីកា​រ​ឈឺចា​ប់របស់បងប្អូនមួយចំនួន មិន​ខុសទេ ហើយខ្ញុំក៏យល់ តែយើង​ត្រូវ​គិត​គូរ​បន្ថែម​ដូច​អ្វី​ដែល​​សម្តេច​តេជោ​ បាន​លើក​ឡើង​នៅ​ក្នុង​សារ​​របស់គាត់។ ច្បាស់​ណាស់យើង​ត្រូវ​តែ​បន្ត​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ ហើយច្បាស់​ណាស់​ថា​យើង​ត្រូវ​ធ្វើអ្វីៗដើម្បីការពារ ពង្រឹង និងពង្រីក ផល​ប្រយោជន៍​ជាតិ​យើង ថ្ងៃនេះតទៅមុខ និង​កាត់​បន្ថយ​សកម្មភាពណាដែលអាចប៉ះពាល់ដល់ភាពរឹងមាំរបស់យើង ទាំង​ពេល​បច្ចុប្បន្ន រយៈ​ពេល​មធ្យម និងវែងឆ្ងាយទៅមុខ»

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm