ក្រសួងមហាផ្ទៃបាននិយាយថា អាជ្ញាធរប្រទេសគុយវ៉ែតបានចាប់ខ្លួនមនុស្ស៦៧នាក់ដែលត្រូវបានចោទប្រកាន់ពីបទផលិតនិងចែកចាយភេសជ្ជៈមានជាតិស្រវឹងផលិតក្នុងស្រុកដែលបានបណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ រួមទាំងជនជាតិបង់ក្លាដែសម្នាក់ដែលត្រូវបានគេនិយាយថាជាប្រធានបណ្តាញឧក្រិដ្ឋកម្ម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X ក្រសួងបាននិយាយថា ក្រសួងបានរឹបអូសរោងចក្រចំនួន៦កន្លែង និងរោងចក្រចំនួនបួនកន្លែងផ្សេងទៀតពុំទាន់ដំណើរការនៅឡើយនៅក្នុងតំបន់លំនៅឋាន និងឧស្សាហកម្ម។ សមាជិកក្រុមឧក្រិដ្ឋជនជនជាតិនេប៉ាល់ម្នាក់ បានប្រាប់អាជ្ញាធរពីរបៀបដែលមេតាណុលត្រូវបានរៀបចំ និងលក់។

ប្រទេសគុយវ៉ែត ជាប្រទេសមូស្លីម ហាមប្រាមការនាំចូលឬផលិតភេសជ្ជៈមានជាតិស្រវឹងក្នុងស្រុក ប៉ុន្តែមួយចំនួនត្រូវបានផលិតដោយខុសច្បាប់នៅក្នុងទីតាំងសម្ងាត់ដែលខ្វះការត្រួតពិនិត្យ ឬស្តង់ដារសុវត្ថិភាព ធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមហានិភ័យនៃការពុល។
ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលបាននិយាយថា ករណីពុលមេតាណុលដែលទាក់ទងនឹងភេសជ្ជៈមានជាតិពុលបានកើនឡើងដល់១៦០នាក់ ដោយមានអ្នកស្លាប់ចំនួន២៣នាក់។