យោធាអ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើរោងចក្រថាមពលនៅជិតរដ្ឋធានីសាណារបស់យេម៉ែន

2025/08/18 07:14:43 pm        113

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឲ្យដឹងថា កងទ័ពជើងទឹករបស់អ៊ីស្រាអែល បានធ្វើការវាយប្រហារលើរោងចក្រថាមពលនៅជិតរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន ។

ទូរទស្សន៍ Al Masirah ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ូទី បានរាយការណ៍ថា «ការឈ្លានពាន» បានធ្វើឱ្យខូចម៉ាស៊ីនភ្លើងនៅរោងចក្រថាមពល Hezyaz ដោយបង្កឱ្យមានអគ្គិភ័យដែលក្រោយមកត្រូវបានពន្លត់វិញ។

ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេស បានបញ្ជាក់ថា ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់ បានគ្រប់គ្រងទប់ស្កាត់ការខូចខាតបន្ថែមទៀត។ ពលរដ្ឋនៅក្នុងទីក្រុងសាណា ក៏បានរាយការណ៍ថាបានឮសំឡេងផ្ទុះយ៉ាងហោចណាស់ពីរគ្រាប់។

យោធាអ៊ីស្រាអែលបានអះអាងថា ទីតាំងនោះត្រូវបានប្រើប្រាស់ដោយក្រុមអ្នកប្រយុទ្ធហ៊ួទី។ ប៉ុន្តែពុំបានបង្ហាញភស្តុតាងអំពីភាពត្រឹមត្រូវនៃការវាយប្រហារលើស្ថានីយ៍ថាមពលស៊ីវិលនោះទេ ដោយបង្កើនការព្រួយបារម្ភថា ការវាយប្រហារនេះអាចបង្កជាឧក្រិដ្ឋកម្មសង្គ្រាម។

នៅក្នុងសេចក្តីថ្លែងការណ៍ធ្វើឡើងដោយបណ្តាញព័ត៌មានរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ យោធាបាននិយាយថា ការវាយប្រហារនេះគឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហាររបស់ក្រុមហ៊ួទីម្តងហើយម្តងទៀត រួមមានមីស៊ីលនិងយានដ្រូនដែលបានបាញ់ចូលទៅកាន់ប្រទេសអ៊ីស្រាអែល។

សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ក៏បានធ្វើការទម្លាក់គ្រាប់បែកនៅប្រទេសយេម៉ែនផងដែរ ខណៈក្រុមក្រុមហ៊ូទី បានវាយប្រហារលើនាវាដែលជាប់ពាក់ព័ន្ធនឹងអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម។ ក្រុមហ៊ូទីនិយាយថា ចំណាត់ការដែលបានធ្វើឲ្យរំខានដល់ពាណិជ្ជកម្មសកលដែលឆ្លងកាត់ផ្លូវទឹកនេះ គឺដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែល និងការបិទផ្លូវនៅតំបន់ហ្កាហ្សា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm