ឧត្តមនាវីឯកទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោកជំទាវនៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅចូលកិច្ចប្រជុំថ្នាក់មេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី១៩ (19th ASEAN Navy Chiefs’ Meeting (ANCM) ដែលនឹងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី៕






