ទូរទស្សន៍រដ្ឋ៖ សហភាពមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលដំណាក់កាលទី១ នៅថ្ងៃទី២៨ ខែធ្នូ

2025/08/18 10:22:31 pm        54

ទូរទស្សន៍រដ្ឋ នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បានរាយការណ៍ថា សហភាពមីយ៉ាន់ម៉ានឹងរៀបចំដំណាក់កាលដំបូងនៃការបោះឆ្នោតសកលរបស់ខ្លួន នៅថ្ងៃទី២៨ ខែធ្នូ ដោយបង្ហាញពីផែនទីបង្ហាញផ្លូវ សម្រាប់ការបោះឆ្នោតលើកដំបូង នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម ក្នុងរយៈពេលជិត ៥ឆ្នាំ ជាដំណើរការដែលត្រូវបានរិះគន់រួចហើយថា ជាការក្លែងបន្លំ។

បើយោងតាមការប្រកាសនៅលើទូរទស្សន៍ MRTV បានឲ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា បានប្រាប់ថា កាលបរិច្ឆេទ សម្រាប់ដំណាក់កាលបន្តបន្ទាប់នៃការបោះឆ្នោត ដែលអាជ្ញាធរគ្រោងនឹងរៀបចំនៅខែធ្នូ និងខែមករា សម្រាប់ហេតុផលសុវត្ថិភាព នឹងត្រូវបានប្រកាសនៅពេលក្រោយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា គណបក្សនយោបាយសរុបចំនួន ៥៥ បានចុះបញ្ជី សម្រាប់ការបោះឆ្នោត ដែលក្នុងនោះ ៩គណបក្ស គ្រោងនឹងប្រកួតប្រជែងនៅទូទាំងប្រទេស។ សារព័ត៌មាន The Global New Light of Myanmar បានរាយការណ៍កាលពីដើមខែនេះថា «គណបក្សចំនួន ៦ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ដើម្បីអនុម័ត និងចុះបញ្ជី»។

ប៉ុន្តែដោយក្រុមប្រឆាំងប្រឆាំងរបបយោធា ទាំងត្រូវបានរារាំងមិនឲ្យឈរឈ្មោះ ឬបដិសេធមិនចូលរួមនោះ ការបោះឆ្នោតត្រូវបានច្រានចោលដោយរដ្ឋាភិបាលលោកខាងលិចថា ជាដំណើរការមួយ ដើម្បីពង្រឹងអំណាចរបស់ក្រុមឧត្តមសេនីយ៍ ហើយវាត្រូវបានគេរំពឹងថា នឹងគ្របដណ្ដប់ដោយអ្នកតំណាងរបស់យោធា។

គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងអំពើហិង្សាចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតដឹកនាំដោយលោកស្រី Aung San Suu Kyi ដែលបានទទួលពានរង្វាន់ណូបែល ហើយក្រុមឧត្តមសេនីយ៍ដែលកំពុងកាន់អំណាចដឹកនាំដោយមេយោធា លោក Min Aung Hlaing បានប្រឈមនឹងការតស៊ូយ៉ាងខ្លាំងក្លាពីក្រុមប្រដាប់អាវុធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm