សហភាពអឺរ៉ុប នឹងបើកបង្ហាញកញ្ចប់ទណ្ឌកម្មទី១៩ ថ្មីប្រឆាំងនឹងរុស្ស៊ី នៅដើមខែកញ្ញា

2025/08/18 10:33:05 pm        107

ប្រធានគណៈកម្មការប្លុកអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃអាទិត្យ (១៧ សីហា) ថា កញ្ចប់ទណ្ឌកម្មទី១៩ ថ្មីបំផុតរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ត្រូវកំណត់ថានឹងបង្ហាញខ្លួននៅដើមខែកញ្ញា ដ៏ឆាប់ខាងមុខនេះ។

ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy នៅទីក្រុងប្រ៊ុចសែល លោកស្រី Von der Leyen បាននិយាយថា «ដរាបណាការបង្ហូរឈាមនៅអ៊ុយក្រែននៅតែបន្ត អឺរ៉ុបនឹងរក្សាទាំងផ្លូវការទូត និងជាពិសេសសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី»។ លោកស្រីបន្តថា សហភាពអឺរ៉ុបបានអនុម័តកញ្ចប់ទណ្ឌកម្មទី១៨ រួចមកហើយមកទល់ពេលនេះ ហើយបច្ចុប្បន្នកំពុងពន្លឿនការរៀបចំកញ្ចប់ទណ្ឌកម្មទី១៩ ដែលអាចមកដល់ឆាប់ៗនៅដើមខែកញ្ញាខាងមុខនេះ។

លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបនឹងបន្តកំណត់គោលដៅសេដ្ឋកិច្ចសង្គ្រាមរបស់រុស្ស៊ី «ដើម្បីរុញលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់តុចរចា»។ ប្រមុខគណៈកម្មការអឺរ៉ុបរូបនេះសង្កត់ធ្ងន់ថា វិធានការមានស្រាប់ បានបង្ហាញប្រសិទ្ធភាពប្រឆាំងនឹងកិច្ចប្រឹងប្រែងសង្រ្គាមរបស់លោក Putin ដោយគូសបញ្ជាក់ថា ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ត្រូវបានបញ្ជូនបន្តទៅគាំទ្រអ៊ុយក្រែនរួចរាល់ហើយ។

ប្លុកអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកក្កដា បានយល់ព្រមលើកញ្ចប់ទណ្ឌកម្មទី១៨ ចុងក្រោយបំផុតមួយរួចមកហើយ ប្រឆាំងនឹងរុស្ស៊ី ជុំវិញសង្រ្គាមអ៊ុយក្រែន។ អឺរ៉ុបប្តេជ្ញាបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី ដោយសារក្រុងមូស្គូនៅតែបន្តបដិសេធបទឈប់បាញ់នៅអ៊ុយក្រែន និងបង្កើនការវាយប្រហារមិនឈប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm