ប្រមុខ​អង្គការ​ NATO បាន​អញ្ជើញ​រុស្ស៊ី​ឲ្យ​ជួប​ចរចា​ជាថ្មី ខណៈ​វិបត្តិ​អ៊ុយ​ក្រែ​ន​ឡើង​កម្ដៅ​

2022/01/19 04:51:36 pm        734

​NATO៖ អគ្គលេខាធិការ​អង្គការ​ NATO លោក Jens Stoltenberg បាន​អញ្ជើញ​រុស្ស៊ី​ឲ្យ​ជួប​ចរចា​បន្ថែម​ទៀត​ស្ដីពី​វិបត្តិ​អ៊ុយ​ក្រែ​ន ខណៈ​មាន​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​ថាអាច​នឹង​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​តំបន់​អឺរ៉ុប ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ​បាន​និយាយ​ថា ​ខ្លួន​ចង់បាន​ចម្លើយ​ពី​លោក​ខាងលិច​ជុំវិញ​ការ​ទាមទារ​ឲ្យ​ធានា​សន្តិសុខ​ មុន​ពេល​ចូលរួម​ការចរចា​បន្ថែ​ម​ទៀត។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ក្នុង​បែរ​ឡាំង​ប្រទេស​អាល្លឺម៉ង់កាលពី​ថ្ងៃ​អង្គារ លោក Stoltenberg បាន​និយាយ​ថា លោក​បាន​ស្នើ​ឲ្យមាន​ជំនួប​ជា​បន្តបន្ទាប់​ក្នុង​ក្រុមប្រឹក្សា​ណា​តូ​-​រុស្ស៊ី ដើម្បី​ដោះស្រាយ​ក្ដីបារម្ភ​ទាំង​របស់​ទីក្រុង​ម៉ូស្គូ ទាំង​របស់លោក​ខាងលិច និង​ព្យាយាម​ស្វែងរក​មធ្យោបាយ​ទប់ស្កាត់​ការវាយប្រហារ​ដោយ​យោធា​ណាមួយ​ទៅលើ​អ៊ុយ​ក្រែ​ន​។ ​លោក​ពុំបាន​ផ្ដល់​កាលបរិច្ឆេទ​ច្បាស់លាស់​ទេ​ថា ​ជំនួប​ចរចា​ទាំងនោះ​នឹងធ្វើ​ឡើង​នៅពេលណា ប៉ុន្តែ​បានលើកឡើង​ថា ​ការពិភាក្សា​នោះ​នឹង​កើតឡើង​ក្នុងពេល​ឆាប់​ៗ។ ​ថ្លែង​នៅឯ​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការជជែក​ពិភាក្សា​ជាមួយ​អធិការ​ប​ដី​អាល្លឺម៉ង់លោក Olaf Scholz លោក​ Stoltenberg បាន​និយាយថា កិច្ចការ​សំខាន់នៅពេលនេះគឺ​បង្កើត​ការរីកចម្រើន​លើ​មា​គារ​នយោបាយ​ឆ្ពោះទៅមុខ។ ភាព​ប្រឈម​នៃ​ជម្លោះ​នេះ​គឺ​រឿង​ពិតប្រាកដ​។

​ថ្មីៗ​នេះទីក្រុង​ម៉ូស្គូបាន​ត្រួតពិនិត្យ​កងទ័ព​ដែល​ខ្លួន​បានដាក់​ពង្រាយ​ជាង ១០ម៉ឺននាក់​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែ​ន ដែល​ជំរុញ​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​នៅក្នុង​ទីក្រុង​គៀវ (Kyiv) និង​សម្ព័ន្ធមិត្ត​លោកខាងលិចថា ​អាច​នឹងមាន​ការឈ្លានពាន​ក្នុងពេល​ឆាប់ៗ​នេះ​។ ​រុស្ស៊ីដែល​បាន​បញ្ចូល​ឧបទ្វីប​គ្រី​មៀ​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ដែលជា​ប្រទេសជិតខាង​ជា​ឧបសម្ព័ន្ធ​របស់ខ្លួន​កាលពី​ឆ្នាំ២០១៤ ហើយ​ត្រូវបាន​ចោទប្រកាន់ថា​បាន​បង្កើត​សង្គ្រាម​បំបែក​ខ្លួន ​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​របស់​ប្រទេស​នោះ បាន​បដិសេធថា​មិនមាន​ផែនការ​បែបនេះ​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm