រាជរដ្ឋាភិបាលកំពុងពង្រីកកម្លាំងផលិត កាត់បន្ថយការនាំចូល ដើម្បីផ្គត់ផ្គង់ទីផ្សារ​ក្នុងស្រុក​ឱ្យ​បាន​ច្រើន

2025/08/18 10:40:39 pm        473

រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជំរុញ​ពង្រីក​កម្លាំងផលិតក្នុងស្រុក កាត់បន្ថយការនាំចូល និងការកើនឡើងនៃអតិផរណា ជាពិសេស​ក្នុង​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដើម្បីជំរុញឱ្យកម្ពុជាមានលទ្ធភាពកាន់តែច្រើន​សម្រាប់​ផ្គត់​ផ្គង់​ទី​ផ្សារ​ក្នុង​ស្រុក។

ជុំវិញការរបង្កើនបរិយាបន្ន នៃកំណើនសេដ្ឋកិច្ចនេះ រាជរដ្ឋាភិបាលបាន​ដាក់​ចេញ​កញ្ចប់​វិធានការ​អន្តរាគមន៍​សង្គម-សេដ្ឋកិច្ច ក្នុងគោលដៅដោះស្រាយនូវផលប៉ះពាល់ផ្សេងៗ ក្នុងគ្រាមានវិបត្តិ ការ​កើន​ឡើង​ នៃអតិផរណា និងគ្រោះអាសន្នដែលបង្កផលប៉ះពាល់ ដល់ជីវភាពប្រជាជន ជា​ពិសេស​គ្រួសារ​ប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះ និងងាយរងហានិភ័យ ដើម្បី​លើក​កម្ពស់​សុខុមាល​ភាព​សង្គម, ការបង្កើនការងារជូនប្រជាជន ជំរុញពិពិធកម្មសេដ្ឋកិច្ច និងការលើក​កម្ពស់​ឧត្តម​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុ​ជាជាដើម។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងផងដែរថា ជុំវិញ​ប្រព័ន្ធ​ស្បៀង​បម្រុង​នេះ ឃើញថា តាំងពីរាជរដ្ឋាភិបាលចាស់ ដែលដឹកនាំដោយ​សម្តេច​អគ្គ​ម​ហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធាន ព្រឹទ្ធសភា និងរហូតមក​ដល់​បច្ចុប្បន្ន​ដែល​ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ​សម្តេចបានកំពុងបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានភាពកាន់តែប្រសើរ ប្រកប​ដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសជុំវិញ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ឃើញថា រាជ​រដ្ឋា​ភិបាល​បាន​និងកំពុងជំរុញពង្រីកកម្លាំង​ផលិតក្នុងស្រុកឱ្យបានកាន់តែខ្លាំងក្លា កាត់បន្ថយ​ការ​នាំចូល ជំរុញបង្កើនកម្លាំងផលិតក្នុងស្រុក។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិង​កំពុង​បន្ត​កែ​លម្អ​ប្រព័ន្ធ​ស្បៀង​ប​ម្រុង​កម្ពុជា ឱ្យមានលទ្ធភាពកាន់ តែច្រើន និងអនុវត្តរហ័ស​ទាន់​ចិត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាជនក្រីក្រ និងងាយរងគ្រោះផ្នែកស្បៀង អាហារ សម្រាប់​ទ្រទ្រង់​ជីវភាព និងដើម្បីធ្វើអន្តរាគមន៍ជួយប្រជាជនក្រីក្រងាយរងគ្រោះផ្នែកគ្រាប់ពូជ ស្រូវ និង​ដំណាំ​បន្លែ សម្រាប់ ស្ដារដំណាំស្រូវ និងដំណាំបន្លែ និងបន្តផ្តល់គ្រាប់ពូជបន្លែ ដើម្បីជំរុញ​ការ​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារទ្រង់ទ្រាយធំ សម្រាប់ធានា សន្តិសុខស្បៀង និងអាហារូបត្ថម្ភគ្រួសារ និង​សម្រាប់​រួម​ចំណែកក្នុងការធ្វើពិពិធកម្មផលិតផល និងចំណូល ។

ចំណែកការនាំចេញកសិផលវិញ ឃើញថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥នេះ, កម្ពុជា​បាន​នាំ​ចេញ​ធញ្ញ​ជាតិ មានទឹកប្រាក់ជាង ១ ពាន់ដុល្លារ, គ្រាប់ឈើ គ្រាប់ផ្លែឈើ និងសម្បកឈើ ជាង១ ពាន់​ដុល្លារ, បន្លែ ឫស និងមើម ៤៥០ លានដុល្លារ, កៅស៊ូ និងផលិតផល ធ្វើពីកៅស៊ូ មាន​ទឹក​ប្រាក់​ជាង ១ពាន់ដុល្លារ ក្រៅពីនេះនៅមានផលិតផលជាច្រើនទៀតដែលកម្ពុជាបាននាំចេញ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm