ប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa បានបង្ហាញក្តីសង្ឃឹមថា ប្រទេសរបស់លោក នឹងជៀសផុតពីជម្លោះយោធា ជាមួយកងកម្លាំងឃឺដគាំទ្រដោយសហរដ្ឋអាមេរិក ប្រសិនបើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើសមាហរណកម្មរដ្ឋបាលស្វយ័តរបស់ពួកគេនៅភាគឦសានប្រទេសស៊ីរី ចូលទៅក្នុងរចនាសម្ព័ន្ធរដ្ឋ ដួលរលំនោះ។
នៅក្នុងការសន្ទរកថា កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ទៅកាន់ឥស្សរជនជាន់ខ្ពស់មកពីខេត្ត Idlib ជាកន្លែងដែលលោកបានប្រមូលផ្តុំកងកម្លាំងស្មោះត្រង់ទាំងអស់នោះ លោក Sharaa បាននិយាយថា មេដឹកនាំឃឺដ បានបង្ហាញពីការត្រៀមខ្លួន ដើម្បីឆ្ពោះទៅមុខ ជាមួយនឹងកិច្ចព្រមព្រៀងដ៏សំខាន់មួយ ក្នុងខែមីនា ដើម្បីនាំយកតំបន់ដែលគ្រប់គ្រងដោយជនជាតិឃឺដរបស់ពួកគេ ឲ្យស្ថិតនៅក្រោមអំណាចរដ្ឋ។
លោកបានប្រាប់វេទិកាសាធារណៈនោះថា ប៉ុន្តែសកម្មភាពរបស់ពួកគេជាក់ស្តែង បានបង្ហាញផ្ទុយពីអ្វីដែលបានព្រមព្រៀងគ្នាទៅវិញ។ លោក Sharaa បាននិយាយថា៖«ជាក់ស្តែង នៅពេលខ្លះ មានសញ្ញាមួយផ្ទុយទៅនឹងអ្វី ដែលពួកគេបាននិយាយនៅក្នុងការចរចា» ។
លោក Sharaa បានបញ្ជាក់ថា ប្រទេសទួរគី និងទីក្រុងវ៉ាស៊ីនតោន ជាមហាអំណាចសំខាន់ៗ ដែលគាំទ្រកិច្ចព្រមព្រៀង ក្នុងការធ្វើសមាហរណកម្មតំបន់ភាគឦសានដែលសម្បូរដោយប្រេងរបស់ប្រទេសស៊ីរី ឲ្យនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនោះ ចង់ដោះស្រាយបញ្ហានេះដោយសន្តិវិធី។
លោកបានថ្លែងថា៖ «ភាគីទាំង២ កំពុងជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធី។ ខ្ញុំសង្ឃឹមថា យើងមិនធ្លាក់ចូលទៅក្នុងជម្លោះនោះទេ។ ខ្ញុំសង្ឃឹមថា ក្នុងរយៈពេល ២-៣ខែខាងមុខ យើងនឹងអាចដោះស្រាយបញ្ហានេះបាន៕