ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបសំណេះសំណាល និងរៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយកណ្តាល ស្រុកកងមាស

2025/08/18 11:11:15 pm        467

កំពង់ចាម៖ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមក្នុងពិធីសំណេះសំណាល និង​រៀបចំសាងសង់ផ្ទះ ព្រមទាំងប្រគល់ម៉ូតូជូនវីរកងទ័ពនៅជួរមុខ ផុន សុធា នៅភូមិរាយប៉ាយ​កណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារចុះមូលដ្ឋានស្រុកកងមាស ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាល​ស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ ក្រុមគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋនៃឃុំរាយប៉ាយ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងថា ពិធីជួបជុំគ្នានេះ មិន​មែន​គ្រាន់តែជាការបង្ហាញពីសាមគ្គីភាពនោះទេ តែជាការបង្ហាញនូវស្មារតីស្នេហាជាតិ និង​ការ​ដឹង​គុណ​យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពរបស់យើង ដែលបានលះបង់កម្លាំងកាយចិត្ត ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ដើម្បីការពារជាតិមាតុភូមិយើង ក្នុងគោលដៅធានាបាននូវសន្តិសុខ និងសុវត្ថិភាព​សម្រាប់​យើង​ទាំងអស់គ្នា ដូច្នេះ ក្នុងនាមយើងជាអ្នកសមរភូមិក្រោយ យើងត្រូវមាន​កាតព្វ​កិច្ច​ជួយ​គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ពួកគាត់បន្ថែមតាមលទ្ធភាពរបស់យើងរៀងៗខ្លួន។

តាងនាម​ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​កំពង់ចាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមកា​រ​ងារ​ចុះ​មូល​ដ្ឋានឃុំរាយប៉ាយ ដែលបានជួយឧបត្ថម្ភម៉ូតូ និងសាងសង់ផ្ទះ ព្រមទាំង​គ្រឿង​បរិក្ខារ​មួយ​ចំនួន​ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពនៅជួរមុខ ផុន សុធា ដើម្បីជាការដឹងគុណដល់ការលះ​បង់​របស់​គាត់សម្រាប់ប្រទេសជាតិ ដោយទាំងនេះបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និង​ការ​យក​ចិត្ត​ទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រុមការងារចុះជួយស្រុកកងមាស ដែល​ជា​ការ​លើក​ទឹក​ចិត្តដ៏សំខាន់សម្រាប់កងទ័ព ឱ្យកាន់តែមានកម្លាំងចិត្តបន្ត​បេសកកម្ម​របស់​ខ្លួន​ដោយ​ភាព​ក្លាហាន និងជំនឿជាក់ ហើយក៏ជាគំរូមួយដែលបង្ហាញថា អ្នកសមរភូមិក្រោយតែងតែគិតគូរ និង​នៅ​ជា​មួយសមរភូមិជួរមុខជានិច្ច៕

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        16
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        38
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm