ឯកឧត្តមបណ្ឌិត ងី មានហេង បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋរួមគ្នាលុបបំបាត់ជម្រកមូសខ្លា

2025/08/18 11:32:25 pm        171

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ តាមរយៈBTV ព័ត៌មាន នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាលុបបំបាត់ជម្រកមូសខ្លា ប្រមាណ ១៥០ ម៉ែត្រ ជុំវិញលំនៅដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។

​ឯកឧត្តម បណ្ឌិត ងី មានហេង បន្តថា ជំងឺគ្រុនឈាម គឺជាជំងឺមួយដែលមនុស្សត្រូវប្រុងប្រយ័ត្នក្នុងរដូវវស្សាជារៀងរាល់ឆ្នាំ។ ជំងឺនេះអាចគំរាមកំហែងដល់អាយុជីវិត។ ដូច្នេះមិនចម្លែកទេដែលក្នុងមួយឆ្នាំៗមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម។ ដូច្នេះត្រូវដឹងពីជំងឺ និងការពារបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះក្រុមការងារមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ តែងតែចុះផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា តាមសហគមន៍ងាយរងគ្រោះ ដោយធ្វើដំណើរដើរពីផ្ទះមួយ ទៅផ្ទះមួយ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរដ្ឋបាលខណ្ឌនានា នៅជាយរាជធានីភ្នំពេញ ដែលមិនឋិតនៅកណ្តាលក្រុង ជាប្រចាំ ក្រៅពីនោះក៏មានសារអប់រំសុខភាព ដែលមានដាក់តាំងនៅតាមមណ្ឌលសុខភាពទាំង៤៣កន្លែង និងមនី្ទរពេទ្យបង្អែកនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ និងលុបបំបាត់ជម្រកមូសខ្លា។ ក្នុងនាមប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត ងី មានហេង សូមអំពាវនាវប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀង ជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លា ជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាម មិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រ ដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ ការដាក់អាបេតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ គ្មានជម្រកមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម។ កូនចៅយើងនឹងចៀសផុតពីជំងឺគ្រុនឈាម បើយើងលុបបំបាត់ជម្រកមូសខ្លាអស់ពីសហគមន៍។

​សូមបញ្ជាក់ផងដែរថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី រួមជាមួយនិងអាជ្ញាធរមូលដ្ឋានសង្កាត់ ខណ្ឌ និងមន្រី្តសុខាភិបាល ត្រូវចុះធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស និងផ្សព្វផ្សាយអប់រំ លុបបំបាត់ជម្រកមូសខ្លា នៅតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានធ្វើជាគំរូល្អ ក្នុងការប្រយុទ្ធទប់ស្កាត់ នឹងជំងឺគ្រុនឈាម និងសូមជំរុញលើទឹកចិត្តដល់អាជ្ញាធរ ខេត្ត មន្ទីរសុខាភិបាលទាំងអស់ ត្រូវបន្តចុះធ្វើការអប់រំសុខភាព បង្កើនការចូលរួមរបស់សហគមន៍ ចុះបាញ់ថ្នាំសម្លាប់មូស និងការលុបបំបាត់ជម្រកសត្វមូស និងបន្តជំរុញដល់ប្រជាជន នៅតាមសហគមន៍អនុវត្តវិធានការបង្ការជំងឺគ្រុនឈាម៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm