អ៊ីរ៉ង់បញ្ជាក់ថា ខ្លួននឹងបន្តការចរចាជាមួយ IAEA បន្ទាប់ពីមិនឲ្យចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ

2025/08/19 12:39:06 am        56

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei នៅថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា អ៊ីរ៉ង់នឹងបន្តការពិភាក្សាជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ហើយភាគីទាំង២ ប្រហែលជានឹងមានការចរចាជុំផ្សេងទៀត នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

មន្ត្រីត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនអាចចូលទៅកាន់ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ ចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែក ក្នុងអំឡុងពេលមានសង្គ្រាមរយៈពេល ១២ថ្ងៃ កាលពីខែមិថុនា បើទោះបីជាប្រធាន IAEA លោក Rafael Grossi បានបញ្ជាក់ថា ការត្រួតពិនិត្យនៅតែជាអាទិភាពចម្បងរបស់លោក។

លោក Baghaei បាននិយាយថា៖ «យើងមានកិច្ចពិភាក្សា (ជាមួយ IAEA) កាលពីសប្តាហ៍មុន។ ការពិភាក្សាទាំងនេះ នឹងបន្ត ហើយនឹងមានការពិភាក្សាជុំផ្សេងទៀត រវាងប្រទេសអ៊ីរ៉ង់ និងទីភ្នាក់ងារនេះ ប្រហែលជានៅប៉ុន្មានថ្ងៃខាងមុខ»។

គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានចោទប្រកាន់ IAEA ថា បានបើកផ្លូវប្រកបដោយប្រសិទ្ធភាព ដើម្បីឲ្យមានការវាយប្រហារពីសំណាក់អ៊ីស្រាអែល-អាមេរិក ដោយការចេញរបាយការណ៍កាលពីថ្ងៃទី៣១ ខែឧសភា ដែលនាំឲ្យក្រុមប្រឹក្សាភិបាលមាន ៣៥ប្រទេសរបស់ IAEA ប្រកាសថា អ៊ីរ៉ង់បំពានលើកាតព្វកិច្ចមិនរីកសាយភាយ។

សាធារណៈរដ្ឋឥស្លាមមួយនេះ បានបដិសេធជាយូរមកហើយ ចំពោះការសង្ស័យរបស់លោកខាងលិច ដែលថា ខ្លួនមានកិច្ចប្រឹងប្រែងសម្ងាត់ ក្នុងការអភិវឌ្ឍសមត្ថភាពអាវុធនុយក្លេអ៊ែរ ដោយបញ្ជាក់ថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាមិនរីកសាយភាយអាវុធ ដែលកំណត់ការប្រើប្រាស់ដោយសន្តិវិធីនៃថាមពលបរមាណូ សម្រាប់ប្រទេសហត្ថលេខី។

កាលពីខែមុន អ៊ីរ៉ង់បានអនុម័តច្បាប់មួយដែលសភាអនុម័តផ្អាកកិច្ចសហប្រតិបត្តិការជាមួយ IAEA។ ច្បាប់នេះចែងថា រាល់ការត្រួតពិនិត្យនាពេលអនាគតលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវការការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm