ប្រមុខសន្តិសុខជាតិបេឡារុស៖ លោកខាងលិច មិនចាប់អារម្មណ៍ក្នុងការបញ្ចប់អរិភាព នៅអ៊ុយក្រែនទេ

2025/08/19 12:43:15 am        68

លោក Alexander Volfovich លេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុស បាននិយាយថា លោកខាងលិចមិនចាប់អារម្មណ៍ក្នុងការបញ្ចប់អរិភាព នៅក្នុងអ៊ុយក្រែននោះទេ។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ STV ថា៖«យើងមើលឃើញថា គួរឲ្យសោក   ស្តាយណាស់ មេដឹកនាំ និងអ្នកនយោបាយលោកខាងលិច ប្រតិកម្មចំពោះបញ្ហាដែលទាក់ទងនឹងការបញ្ចប់ ឬផ្អាកប្រតិបត្តិការប្រយុទ្ធ ក្នុងប្រតិបត្តិការយោធាពិសេស។ ពួកគេមិនចាប់អារម្មណ៍នឹងរឿងនេះទេ។

ដោយបានអត្ថាធិប្បាយអំពីការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃសុក្ររវាងប្រធានាធិបតីបេឡារុស លោកAlexander Lukashenko និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) នៅមុនកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក នៅរដ្ឋអាឡាស្កា លោកបាននិយាយថា៖«នេះគឺជាការរឿងមួយគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសសម្រាប់គូប្រជែងរបស់យើង នៅភាគខាងលិច ប្រទេសជិតខាងរបស់យើងនៅប៉ូឡូញ និងរដ្ឋបាល់ទិក»។ លោកបានកត់សម្គាល់ថា៖«ជាការពិតណាស់ លោក ត្រាំ គឺជាអ្នកនយោបាយដ៏ឈ្លាសវៃម្នាក់ ដោយលោកបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរបស់យើង មុនពេលព្រឹត្តិការណ៍នយោបាយដ៏សំខាន់បែបនេះ កើតឡើង»។

លោកបានបន្ថែមថា៖«អ្វីដែលបានកើតឡើងនៅរដ្ឋអាឡាស្កា ខ្ញុំគិតថា ជំហានដ៏សំខាន់មួយ ត្រូវបានធ្វើឡើងដោយអាមេរិក និងរុស្ស៊ី និងដោយបេឡារុស។ ប្រទេសបេឡារុស តែងតែស្វែងរកការបញ្ចប់ប្រតិបត្តិការប្រយុទ្ធ និងអរិភាពនៅអ៊ុយក្រែនឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        31
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        66
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm