លោក Zelenskyy ព្រមានប្រឆាំងនឹង «ការផ្តល់រង្វាន់» ដល់រុស្ស៊ី បន្ទាប់ពីលោក Trump ជំរុញឲ្យព្រមសម្បទាន

2025/08/19 03:13:18 am        112


នៅមុនកិច្ចពិភាក្សាជាមួយលោក Donald Trump នាថ្ងៃចន្ទ (ទី១៨ ខែសីហា) នេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា ប្រទេសរុស្ស៊ីមិនគួរត្រូវបានផ្ដល់ «រង្វាន់» សម្រាប់ការលុកលុយឈ្លានពានរបស់ប្រទេសនេះនោះឡើយ បន្ទាប់ពីមេដឹកនាំសហរដ្ឋអាមេរិក បានជំរុញឲ្យអ៊ុយក្រែនព្រមធ្វើសម្បទាន ជាថ្នូរនឹងការទទួលបានសន្តិភាព។

កិច្ចពិភាក្សាដែលមេដឹកនាំអឺរ៉ុប ក៏នឹងចូលរួមដែរ គឺធ្វើឡើងបន្ទាប់ពីមានជំនួបកំពូល កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក រវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska ដែលបានបញ្ចប់ទៅដោយមិនអាចបង្កើតបាននូវបទឈប់បាញ់ នៅក្នុងសង្រ្គាមរយៈពេលជិត ៣ឆ្នាំកន្លះ។

លោក Trump ដែលបានទម្លាក់ការទទូចរបស់លោក ជុំវិញបទឈប់បាញ់ ដើម្បីគាំទ្រដល់កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយបន្ទាប់ពីបានជួបជាមួយលោក Putin បាននិយាយកាលពីថ្ងៃអាទិត្យថា លោក Zelenskyy អាចបញ្ចប់សង្រ្គាមដែល «ស្ទើរតែភ្លាមៗ ប្រសិនបើលោកចង់» ប៉ុន្តែសម្រាប់អ៊ុយក្រែន «មិនមានការទទួលបានមកវិញ» នូវតំបន់គ្រីម៉ា និង «មិនអាចដំណើរការការស្នើសុំចូលជាសមាជិករបស់អង្គការណាតូបានទេ»។

ទាំងទីក្រុងគីវ និងមេដឹកនាំអឺរ៉ុប បានព្រមានប្រឆាំងនឹងការធ្វើសម្បទាននយោបាយ និងដែនដីឲ្យដល់រុស្ស៊ី ដែលការវាយលុករបស់ប្រទេសនេះ លើអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម Facebook នាព្រឹកថ្ងៃចន្ទនេះ លោក Zelenskyy បានសង្កត់ធ្ងន់ថា៖ «ប្រទេសរុស្ស៊ីមិនគួរត្រូវបានផ្តល់រង្វាន់ សម្រាប់ការចូលរួមក្នុងសង្គ្រាមនោះឡើយ ហើយវាគឺជាទីក្រុងមូស្គូទៅវិញទេដែលត្រូវតែត្រូវបានប្រាប់ថា សូមបញ្ឈប់»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm