អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកប្រេង និងសាំង នៅភាគខាងត្បូងទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ។
រូបភាពវីដេអូឃ្លីប ឃើញអណ្តាតភ្លើង និងសំណុំផ្សែងយ៉ាងក្រាស់ ហុយពីលើឃ្លាំងស្តុកប្រេង ។
ស៊ីរ៉ែនបានបន្លឺឡើង ហើយរថយន្តសង្រ្គោះបន្ទាន់ ត្រូវបានគេមើលឃើញធ្វើដំណើរទៅដល់កន្លែងកើតហេតុ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់ផ្ទៀងផ្ទាត់បានទីតាំងកើតហេតុ ជាមួយប្លង់ផ្លូវ អគារជុំវិញ និងតំបន់ធុរកិច្ចនៅជុំវិញទីនោះ ដោយផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។
អ៊ីរ៉ង់ រងការវាយប្រហារដោយអគ្គិភ័យជាបន្តបន្ទាប់នៅឃ្លាំងស្តុកប្រេងរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
សម្រាប់អគ្គិភ័យមួយចំនួន ពួកគេបានដាក់ការស្តីបន្ទោសចំពោះការបំផ្លិចបំផ្លាញដោយចេតនារបស់អ៊ីស្រាអែល ប៉ុន្តែអគ្គិភ័យខ្លះទៀតបណ្តាលមពីហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់របស់អ៊ីរ៉ង់ បន្ទាប់ពីរងទណ្ឌកម្ម និងការថែទាំពុំសូវបានល្អ ៕