ក្តីសង្ឃឹមសម្រាប់អ្នករស់រានលែងមាន ពេលដែលក្រុមជួយសង្រ្គោះ ព្យាយាមស្វែងរកមនុស្សបាត់ខ្លួន ១៥០នាក់ក្នុងជំនន់ប៉ាគីស្ថាន

2025/08/19 03:20:11 am        101

នៅថ្ងៃចន្ទនេះ ក្រុមជួយសង្រ្គោះ កំពុងព្យាយាមស្វែងមនុស្សជាង ១៥០នាក់ ដែលកំពុងបាត់ខ្លួននៅតំបន់ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ដែលរងការវាយប្រហារដោយបំណាក់ដី និងទឹកជំនន់ដ៏គំហុកកាលពីថ្ងៃសុក្រ ។

ភ្លៀងធ្លាក់ខ្លាំងបង្កឲ្យកើតមានទឹកជំនន់សម្លាប់មនុស្ស ៣៥០នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋរាប់រយខ្នង ។

ភាគច្រើននៃមនុស្សស្លាប់ប្រហែល ៣១៧នាក់ ត្រូវបានរាយការណ៍នៅខេត្ត Khyber Pakhtunkhwa ជាទីដែលគេរំពឹងថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តបង្អុរចុះខ្លាំងក្លាបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដែលអាចបង្កឲ្យមានបំណាក់ដីបាក់សង្កត់លើផ្ទះសម្បែងប្រជាពលរដ្ឋបន្ថែមទៀត ។

 យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរបានឲ្យដឹងថា មនុស្សជាង ១៥០នាក់ កំពុងបាត់ខ្លួននៅស្រុក Buner ជាទីដែលមនុស្សយ៉ាងហោច ២០៨នាក់ ត្រូវបានសម្លាប់ ហើយភូមិ ១០ក្នុងចំណោមភូមិ ១២កន្លែង ត្រូវបានកប់ដោយផ្នែកក្រោមបំណាក់ដី ។

 លោក Asfandyar Khattak គឺជាប្រធានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Khyber Pakhtunkhwa និយាយថា ជនរងគ្រោះអាចនឹងកប់ក្រោមកម្ទេចកម្ទីផ្ទះសម្បែងរបស់ពួកគេ ឬត្រូវទឹកជំនន់ហូរនាំយកទៅ ។

 លោក Khattak បន្តថា ដោយឡែកនៅស្រុក Shangla មនុស្សរាប់សិបនាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួនផងដែរ ។

 អ្នកនាំពាក្យទីភ្នាក់ងារជួយសង្រ្គោះខេត្ត Khyber Pakhtunkhwa និយាយថា ក្រុមការងារជួយសង្រ្គោះប្រហែល ២ពាន់នាក់ បានចុះប្រតិបត្តិការជួយសង្រ្គោះនៅតាមបណ្តាស្រុកចំនួន ៩ ជាទីដែលភ្លៀងធ្លាក់នៅតែបន្តរារាំងដល់កិច្ចខិតខំជួយសង្រ្គោះរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm