លោកTrump៖ ការរៀបចំកំពុងត្រូវបានធ្វើឡើងសម្រាប់ជំនួបរវាងលោក Zelenskiy និងលោក Putin

2025/08/19 03:30:50 pm        118

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចាត់ទុកកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ ទី១៨ សីហា របស់លោកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងដៃគូអឺរ៉ុបផ្សេងទៀតថា«ពិតជាល្អប្រសើរ» និងបាននិយាយថាលោកបានចាប់ផ្តើមការរៀបចំសម្រាប់ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Zelenskiy ។

លោកបាននិយាយបន្ថែមថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ដែលផ្តល់ដោយបណ្តាប្រទេសអឺរ៉ុបក្នុងការសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំ។ មេដឹកនាំទាំងអស់មិនបានធ្វើសន្និសីទសារព័ត៌មានរួមគ្នានោះទេបន្ទាប់ពីកិច្ចប្រជុំ ប៉ុន្តែបានជ្រើសរើសជំនួសដោយការនិយាយសង្ខេបទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដាច់ដោយឡែកពីគ្នា។

ប្រធានាធិបតីប្រទេសហ្វាំងឡង់ លោក Alexander Stubb បាននិយាយទៅកាន់អ្នកសារព័ត៌មានហ្វាំងឡង់បន្ទាប់ពីកិច្ចពិភាក្សាថា សមភាគីរុស្ស៊ីរបស់លោកមិនគួរឱ្យទុកចិត្តនោះទេដោយបានចោទជាសំនួរថាតើលោកPutin ពិតជានឹងចូលរួមក្នុងជំនួបជាមួយ លោក Trump និងលោក Zelenskiy ដែរឬទេ។ លោកបាននិយាយថា «លោកPutin កម្រត្រូវបានគេជឿទុកចិត្តណាស់។ ដូច្នេះពេលនេះ វានៅតែត្រូវមើលឃើញថាតើលោកមានភាពក្លាហានក្នុងការទៅចូលរួមជំនួបបែបនេះឬយ៉ាងណា»។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា កិច្ចពិភាក្សានៅសេតវិមានដែលពាក់ព័ន្ធនឹងលោក Zelenskiy ពុំបានលើកឡើងពីទីក្រុងគីវដែលត្រូវប្រគល់ដែនដីនោះទេ ទោះបីជាមេដឹកនាំសហរដ្ឋអាមេរិកលោក Donald Trump បានអំពាវនាវជាសាធារណៈឱ្យមានការសម្របសម្រួលក៏ដោយ។ នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានថាតើលោក Trump បាននិយាយថាសម្បទានគឺចាំបាច់ នៅមុនពេលការធានាសន្តិសុខណាមួយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន លោកMacron បាននិយាយថា «ទេ វាពុំត្រូវបានលើយកមកពិភាក្សាទាល់តែសោះ។ យើងនៅឆ្ងាយពីរឿងនោះ» ។ លោក Macron បានប្រាប់អ្នកសារព័ត៌មានថា លោក Trump និងមេដឹកនាំអឺរ៉ុប បានព្រមព្រៀងគ្នាលើតម្រូវការសម្រាប់ «កងទ័ពអ៊ុយក្រែនដ៏រឹងមាំដែលអាចទប់ទល់នឹងការប៉ុនប៉ងវាយប្រហារណាមួយ» ហើយវានឹងពុំមាន «ការកំណត់ចំនួន ឬសមត្ថភាពអាវុធ» នោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm