ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន «ស្លាបសន្តិភាព» បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិក និង​ជោគជ័យនៅរាជធានីភ្នំពេញ

2025/08/19 08:39:24 am        352

នារាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី«ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ដែល​សហការ​រៀបចំ​ឡើងដោយ​មជ្ឈមណ្ឌលកម្មវិធីភាសា​តំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និងសមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើង យ៉ាង​ឱឡារិក​​នៅរាជធានីភ្នំពេញ។

កម្មវិធីនេះរៀបចំឡើងក្រោមវត្តមាន​ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា ,ឯកឧត្ដម ឯក សំអុល ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជា-ចិន និងមន្ត្រីរាជការ អ្នក តំណាង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ សិស្សនិស្សិត លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មកពីសាលាចិន​វិទ្យាស្ថានខុងជឺ និង​សមាជិក​សភាពាណិជ្ជកម្មចិន រួមទាំង ភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់មជ្ឈដ្ឋានកម្ពុជា និងចិន សរុបជាង ២០០នាក់។

ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាម​ប្រឆាំងហ្វាស៊ីសនិយម ពិភពលោក ក៏ដូច​ជា​ខួប​លើក​ទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង “ឆ្នាំទេសចរណ៍កម្ពុជា-ចិន” ផងដែរ ។ ភាគីទាំងពីរបានប្រើប្រាស់ទម្រង់ នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បី​បង្ហាញ​ពី​ទស្សនៈ​សន្តិភាព​ ពង្រឹងចំណងមិត្តភាពរវាង​ប្រជាជនទាំងពីរ និងបន្តពង្រឹងមូលដ្ឋានគ្រឹះ នៃ​សាធារណៈ​មតិ​ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន។

កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា«អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្ស សាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត​បានបង្ហាញពីតម្លៃដ៏វិសេសវិសាល និង ក្តី​ប្រាថ្នាចំពោះសន្តិភាព។ បន្ទាប់មកមានការ​សម្តែងសិល្បៈគុនកុងហ្វូចិន និង ក្បាច់​គុន​ល្បុក្ក​តោ​ខ្មែរ​ដើម្បី​បង្ហាញ​ពីទំនាក់ទំនងដ៏អស្ចារ្យ នៃសិល្បៈក្បាច់គុន។ កម្មវិធីជា​បន្តបន្ទាប់រួមមាន បទ​ចម្រៀង​ “មនោសញ្ចេតនាកម្ពុជា-ចិន” ការប្រគំពិណបុរាណចិន បទ “សំណើច សមុទ្រឆាង” និង​ការ​សូត្រ​កំណាព្យបទ “សង្គ្រាមនិងសន្តិភាព” ដែលទាំងអស់នេះ​បានបង្ហាញពីភាពស្រស់ស្អាត នៃ​វប្បធម៌ប្រពៃណី និងការបង្ហាញមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅលើប្រធានបទសន្តិភាព ។ របាំ “ព្រាបសន្តិភាព” របស់ ក្រុមសិល្បៈរបាំខ្មែរបានបង្ហាញ ពីអនាគតដ៏ស្រស់បំព្រង ហើយ​ចម្រៀង ​បទ“សូមឱ្យពិភពលោក ពោរពេញដោយក្តីស្រឡាញ់” ដែល ច្រៀងដោយ សភា​ពាណិជ្ជ​ក​ម្ម​ចិនប្រចាំនៅកម្ពុជា បានធ្វើឱ្យកម្មវិធីទាំងមូលរឹតតែឱឡារិកបំផុត។

 

ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានថ្លែងថា សន្តិភាពគឺ ជាមូលដ្ឋានគ្រឹះ សម្រាប់​ការអភិវឌ្ឍវិស័យទេសចរណ៍។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារសន្តិភាព និងឱ្យ​តម្លៃ កាលានុវត្តភាពអភិវឌ្ឍន៍ដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាព និងមានភាពទាក់ទាញ។ រយៈពេល ៧ខែដំបូង នៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៣លាន ៧សែន ១ម៉ឺននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ ៦៩ម៉ឺននាក់ កើនឡើង ៤៨.២ភាគរយ ។ ប្រទេសកម្ពុជាត្រដាង “ស្លាបសន្តិភាព ” អញ្ជើញមិត្តភក្តិចិនកាន់តែច្រើនមកទស្សនាប្រទេស កម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ។

 

ឯកឧត្ដម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជា-ចិន បាន ថ្លែងសុន្ទរកថា ក្នុង កម្ម​វិធី​ថា​ឆ្នាំ​នេះ​ជា​ខួបលើកទី ៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយ ទំនាក់ទំនងរវាង ប្រទេសទាំងពីរ មាន​ភាពរឹងមាំ និង ស្ថិតស្ថេរយូរអង្វែងហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ។ វប្បធម៌ និងសិល្បៈ គឺជាស្ពាន មួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀប​ចំ​កម្ម​វិធី​សម្ដែង​សិល្បៈ​នេះ​ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែល នេះមិន​ត្រឹម​តែ​ជាកា​ររំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាព​ដ៏​ជ្រាល​ជ្រៅ​រវាង​ប្រទេសទាំងពីរ​ព្រម​ទាំង​ជា​សេចក្តី​ប្រកាស​ដ៏​ម៉ឹងម៉ាត់​អំពី​តម្លៃ​សន្តិភាព​ដែល​ប្រជាជន​ប្រទេស​ទាំង​ពីររួមគ្នាការពារផងដែរ។ “សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុត​របស់​មនុស្ស​ជាតិ”។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ “ស្លាប​សន្តិភាព” នេះរួមគ្នា ដើម្បីបង្ហាញនូវ “ការរលាស់ស្លាប” ដែលជានិមិត្តរូបនៃសន្តិភាព ហើយ​ក៏​បាន​បម្លែង​ខ្លឹមសារសំខាន់នៃ “ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព” ទៅ​ជា​សេចក្តី​ប្រកាស​ដែល​មើល​ឃើញ​ឆ្លងផុតរបាំងភាសា។

 

ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹង​ចំពោះ​អនាគត​ដ៏​ស្រស់​បំព្រង​តាមរយៈតន្ត្រី និងរបាំ។ ភ្ញៀវកិត្តិយស និងទស្សនិកជនបា​នលើ​កឡើ​ង​ថា​កម្ម​វិធី​សម្ដែងសិល្បៈ “ស្លាបសន្តិភាព” មិនត្រឹមតែបង្ហាញពីការផ្លាស់ប្តូរ និងរៀន​សូត្រ​វប្បធម៌​ទៅ​វិញ​ទៅ​មក នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នា កសាងសន្តិភាព និងមិត្តភាពផងដែរ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am