ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ បាននិងកំពុងបន្តជំរុញយុទ្ធនាការ​ក្នុង​ការ​ជួយ​ចុះ​ឈ្មោះ​រក​ការ​ងារ​ជូនពលករ​ដែលត្រឡប់​មកពីប្រទេស​ថៃនៅតា​មសហ​គ្រាស ក្រុម​ហ៊ុន និង​រោងចក្រ​ទូទាំង​ប្រទេស

2025/08/19 09:53:34 am        424

អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ក្រសួង បាន​ចាប់​ផ្តើម​បើកយុទ្ធនាការចុះផ្ទាល់នៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដែល​ប្រតិបត្តិ​ការ​នេះ​​នឹ​ងបន្ត​ធ្វើរហូតដល់​គ្រប់​គោល​ដៅសហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រទូទាំងប្រទេស ដើម្បី​ក្តាប់​​ជា​ប់​នូវព័ត៌មានតម្រូវការការងារ បញ្ហាប្រឈម និងជួយសម្របសម្រួល​ជាមួយ​អ្នកគ្រប់​គ្រង​ផ្នែក​​ជ្រើសរើស​កម្លាំង​ពលកម្ម​នៃសហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ ដែលផ្តល់ការអនុគ្រោះទទួល​យក​បង​ប្អូនពលករខ្មែរ​ដែលទើប​​ត្រឡប់​មកពីប្រទេសថៃឱ្យ​ទទួល​បានឱកាស​ការ​ងារ​នៅតាម​សហ​​គ្រាស ក្រុម​ហ៊ុន និង​រោង​ចក្រ​ទាំង​អស់​នោះ។

ទន្ទឹមនឹងនេះ ក៏ជាឱកាសមួយដែល​បង្កើន​នូវភាព​ជាដៃគូយ៉ាងជិត​ស្និទ្ធថែម​ទៀត​រវាង​អ្នក​គ្រប់​គ្រង​សហ​គ្រាស ក្រុមហ៊ុន និងរោងចក្រ សហជីព និងប្រតិភូបុគ្គលិក ក្នុងការរួម​គ្នា​ក្នុង​ស្មារតី​ខ្មែរ​ស្រ​ឡាញ់ខ្មែរ ខែ្មរជួយរកការងារ​ឱ្យខ្មែរ ដើម្បីជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​យើង​ឱ្យ​កាន់​តែ​រីក​ចំរើន​រឹង​មាំថែម​ទៀត។

នាឱកាសនោះដែរ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង បានថ្លែងអំណរគុណ​ចំពោះការ​ផ្ដល់​ឱកាស​ការងារ និង​ទទួលយកប​ងប្អូន​​ពលករ​​ខ្មែរដែល​​ទើប​ត្រឡប់​​មកពី​ថៃ​ឱ្យ​ចូល​បម្រើ​​ការ​​ងារ និងផ្តល់​កិច្ច​សហការ​សម្របស​ម្រួលដោ​យយក​ចិត្តទុ​កដា​ក់ និងទ​ន់ភ្លន់ពី​សំ​ណា​ក់​ស​ហ​គ្រា​ស​ ក្រុម​ហ៊ុន​ រោង​​​ចក្រ ដល់ប​ងប្អូ​នព​លក​រ។ ការចុះ​​ទៅកាន់​សហ​គ្រាស ក្រុម​ហ៊ុន និងរោងចក្រពីសំណាក់ថ្នាក់​ដឹក​នាំនា​ពេល​នេះ ក៏ដើម្បី​ផ្ដល់​ភាព​​កក់​ក្ដៅ​​ដល់បងប្អូនពលក​រខ្មែរដែល​ទើបទទួល​បាន​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន និងរោងចក្រផ​ងដែរ។

បន្ថែមពីនេះ យុទ្ធនាការនេះក៏នឹងជំរុញឱ្យសហគ្រាស ក្រុមហ៊ុន និងរោងចក្រ​យកចិត្ត​ទុកដាក់បំ​ផុត​នៅថ្ងៃ​ចូ​ល​ធ្វើ​ការដំបូង​របស់​ពលករ និងសម្រួលឱ្យ​​មាន​ការ​បើក​​ប្រាក់​ឈ្នួល​​ដោយ​​ផ្ទាល់​​ដៃ ឬ​តាម​មធ្យោបាយបណ្តោះអាសន្នណា​មួយ ដើ​ម្បី​ប​ង្កភាពងាយស្រួលបន្ថែមទៀត​ជូ​​នបង​ប្អូន​ពលករ ហើយ​លើស​ពីនេះ ក្រសួងក៏​នឹងជំ​រុញ​ឱ្យ​សហ​​គ្រា​ស ក្រុម​ហ៊ុន និង​រោង​ចក្រ សហការ​ផ្ដល់ព័ត៌​មាន​អំពី​​តម្រូវ​​ការកម្លាំង​ពលកម្ម​មកក្រសួងរៀ​ងរា​ល់ ២សប្តាហ៍ម្តង និង​ការចូល​រួមវេទិកាការងារ ឬ​យុទ្ធ​​​នាការ​ស​ម្ភាស​ជ្រើស​រើ​ស​បុគ្គ​លិក​ដោយ​​ផ្ទា​ល់ ឬតាម​រយៈ​ប្រព័ន្ធ Zoom ដែលក្រ​សួង​រៀបចំ​ក្នុង​​​ករណី​​មានតម្រូវ​​ការជ្រើសរើសបុគ្គលិក៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am