លោក Zelenskiy៖ ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន អាចនឹងត្រូវរួចរាល់ក្នុងពេល ១០ថ្ងៃ

2025/08/19 10:09:53 am        161

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយនៅថ្ងៃអង្គារ (១៩ សីហា) នេះបន្ទាប់ពីកិច្ចប្រជុំជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុបថា ការធានាសន្តិសុខសម្រាប់ទីក្រុងគីវ ទំនងជានឹងត្រូវបានសម្រេចក្នុងរយៈពេល ១០ថ្ងៃដ៏ឆាប់ខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក Zelenskiy បាននិយាយថា «ការធានាសន្តិសុខប្រហែលជានឹងត្រូវ 'បើកបង្ហាញ' ដោយដៃគូអ៊ុយក្រែន ហើយព័ត៌មានលម្អិតកាន់តែច្រើននឹងលេចចេញមក»។ លោកបន្តថា «ទាំងអស់នេះនឹងត្រូវបង្ហាញជាផ្លូវការលើឯកសារក្នុងពេល ១០ថ្ងៃបន្ទាប់»។

លោក Trump បានប្រាប់លោក Zelenskiy កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក នឹងជួយធានាសន្តិសុខរបស់អ៊ុយក្រែន នៅក្នុងកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីនៅទីនោះ ប៉ុន្តែទំហំនៃលទ្ធភាពជំនួយសន្តិសុខបែបនេះនៅមិនច្បាស់ភ្លាមៗនោះទេ។

ទោះបីជាកិច្ចព្រមព្រៀងសន្តិភាពហាក់នៅតែឆ្ងាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោននេះក៏ដោយ ក៏លោក Zelenskiy បាននិយាយថា កិច្ចប្រជុំកាលពីថ្ងៃចន្ទរបស់លោកជាមួយលោក Trump គឺជាជំនួប "ល្អបំផុត" រហូតមកដល់ពេលនេះ។ លោក Zelenskiy ក៏និយាយផងដែរថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយរុស្ស៊ី ទោះក្នុង "ទម្រង់ណាក៏ដោយ" ហើយថា បញ្ហាទឹកដីនឹងត្រូវពិភាក្សាលើកម្រិតទ្វេភាគីជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin តែប៉ុណ្ណោះ ប៉ុន្តែមិនទាន់មានកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំដែលអាចទៅរួចជាមួយទីក្រុងមូស្គូ នៅឡើយទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am