អង់គ្លេស៖ ក្រុមហ៊ុន NovavaxInc បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួនមានប្រសិទ្ធភាព ៩៦% ក្នុងការទប់ស្កាត់ការឆ្លងបង្កឡើងដោយវីរុសដំបូងកូរ៉ូណា នៅក្នុងការសាកល្បងដំណាក់កាលចុងក្រោយ ដែលបានធ្វើនៅក្នុងចក្រភពអង់គ្លេស ជាការបោះជំហានកាន់តែជិតទៅរកការអនុម័ត ផ្នែកនិយតកម្មវ៉ាក់សាំង។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ពុំមានករណីឈឺធ្ងន់ធ្ងរ ឬស្លាប់នៅក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំងនេះទេ ជាសញ្ញាមួយដែលវ៉ាក់សាំងនេះ អាចបញ្ឈប់ការប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺ COVID-19 បម្លែងខ្លួនថ្មី ដែលបានកើនឡើងហួសពីការរំពឹងទុក។ វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៨៦% ក្នុងការទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មី ជាច្រើនទៀតក្នុងការសិក្សាដំបូង ហើយពេលនេះធ្វើឡើងនៅក្នុងចក្រភពអង់គ្លេស សម្រាប់អត្រាប្រសិទ្ធភាព ៩០% ដែលបានលាយបញ្ចូលគ្នាដោយផ្អែកទាំងស្រុង លើទិន្នន័យពីការឆ្លងទាំងប្រភេទវីរុសដំបូង និងវីរុសបម្លែងខ្លួនថ្មី។
ភាគហ៊ុនរបស់ក្រុមហ៊ុន Novavax បានហក់ឡើង ២២% បន្ទាប់ពីពេលវេលាជួញដូរប៉ុន្មានម៉ោងកើនឡើងដល់ ២២៩ដុល្លារអាមេរិក។ ភាគហ៊ុនទាំងអស់បានធ្លាក់ចុះដល់ ១០ដុល្លារអាមេរិកកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅពេលដែលក្រុមហ៊ុននេះបានប្រកាសថា ខ្លួនកំពុងផលិតវ៉ាក់សាំងបង្ការវីរុសកូរ៉ូណា៕
អត្ថបទ៖ សុខមាន