រយៈពេល៦ខែឆ្នាំនេះ សហគមន៍នេសាទនៅខេត្តតាកែវប្រមូលផលនេសាទបានជិត ១២ ពាន់តោន

2025/08/19 05:44:49 pm        433

សហគមន៍នេសាទចំនួន ១៩ កន្លែង និងស្រះជម្រកត្រីចំនួន ៤៨ កន្លែង នៅទូទាំងខេត្តតាកែវ ប្រមូល​ផលនេសាទសរុបបានចំនួន ជិត ១២ ពាន់តោន ក្នុងនោះបង្កងមានចំនួន ២៤ តោន នៅ​ក្នុង​រយៈ​ពេល៦ខែ ដើមឆ្នាំ២០២៥នេះ។ 

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ លើក​ឡើង​ក្នុង​ពិធី​លែង​ត្រី និងបង្កង នៅស្រុក អង្គរបូរី ខេត្តតាកែវ ថ្មីៗនេះថា ជុំវិញជលផលក្នុងខេត្តតាកែវ នៅ​ក្នុង​រយៈ​ពេល​៦ខែ ដើមឆ្នាំ២០២៥នេះ មន្រ្តីជំនាញបានចុះល្បាត សរុបចំនួន ១៧៩ លើក ក្នុង​នោះ​បាន​បង្រ្កាប​បទល្មើសមានចំនួន២៧ ករណី និងបញ្ជូនសំណុំរឿងទៅកាន់តុលាការមាន២ ករណី, ចំណែក​ទាក់ទងការនេសាទវិញ ឃើញថា សហគមន៍នេសាទចំនួន១៩ កន្លែង និង​ស្រះ​ជម្រក​ត្រី​ចំនួន​ ៤៨កន្លែង នៅទូទាំងខេត្ត តាកែវ ប្រមូលផលនេសាទសរុបបានចំនួនជិត ១២ ពាន់តោន ក្នុង​នោះ​បង្កងមានចំនួន ២៤ តោន (បង្កងទឹកសាបធម្មជាតិ១៤ តោន និងការប្រមូល​បង្កង​ចិញ្ចឹម​ចំនួន​ ១០តោន។

ទាក់ទិនផលិតកម្មវិញ ខេត្តតាកែវមានកសិដ្ឋានសរុបចំនួន ២៣កន្លែង ផលិត​កូន​ត្រី​បាន​ចំនួន​ជាង​ ១៤ លានក្បាល, បង្កង ដៃវែង និងបង្កងអូស្រ្តាលី ៨៥០ ពាន់កូន និងកង្កែប ៣២០ ពាន់​កូន​។​ ចំណែកស្រះចិញ្ចឹមមានចំនួន ៤៨ កន្លែង និង ២០ កន្លែងជា ស្រះចិញ្ចឹមបង្កង។ ដើម្បី​ជំរុញ​ផលិតកម្មជលផលនៅទូទាំងខេត្តឱ្យកាន់តែសម្បូរ, លោក ញ៉ិប ស្រ៊ន ក៏បាន​អំពាវ​នាវ​ដល់​បង​ប្អូន​ ប្រជាពលរដ្ឋ ចូលរួមចិញ្ចឹមត្រី និងបង្កងជាលក្ខណៈគ្រួសារឱ្យបានច្រើន សម្រាប់​ផល​ប្រយោជន៍​ដល់​សហគមន៍មូលដ្ឋាន ដើម្បីផ្គត់ ផ្គង់ជីវភាពប្រចាំថ្ងៃ និងប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ​។

ជុំវិញផលិតកម្មនេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និង​នេសាទ​ នៅថ្ងៃទី១៥ ខែសីហា កន្លងមកនេះ បានចុះពិនិត្យកសិដ្ឋានបំប៉ន និងចិញ្ចឹមបង្កង និង​ត្រីប្រា ចំនួន ៦ កន្លែង ក្នុងខេត្តតាកែវ, ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីជំនាញជលផល ជាពិ​សេស​រាជ​រដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែបន្តយកចិត្តទុកដាក់ ផ្តល់ការគាំទ្របច្ចេកទេស ដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ ឬ​ម្ចាស់​កសិដ្ឋាន​បង្កាត់​ភ្ញាស់ និងកសិដ្ឋានចិញ្ចឹមត្រី ឱ្យបាន ទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យមានទិន្នផល និង​ទទួលប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

សូមបញ្ជាក់ថា ជុំវិញផលអនុវិស័យទេសាទនេះ ក្រសួងកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ បាន​ព្យាករ​ថា ក្នុងឆ្នាំ២០២៥នេះ ជលផល នៅកម្ពុជានឹងមានកំណើនល្អ ក្រោមការ​រំពឹង​ទុក​នូវ​កំណើន​ផល​ចាប់ទឹកសាប ដែលនឹងត្រូវបានស្តារឡើងវិញ ដោយការដាក់ចេញនូវ វិធានការ​គោល​នយោបាយ​បង្រ្កាបបទល្មើសនេសាទ និងការអភិវឌ្ឍក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធាន​ការ​របស់​រាជ​រដ្ឋាភិបាល និង គាំទ្រពីដៃគូអភិវឌ្ឍនានា ដោះស្រាយជារចនាសម្ព័ន្ធ ដើម្បីភាព​រីក​ចម្រើន​លើ​វិស័យ​នេះ​៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm