មន្ត្រីតំបន់៖ ទឹកជំនន់ភ្លៀងមូសុងថ្មីនៅប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់

2025/08/19 06:28:56 pm        123

មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់នៅពេលដែលភ្លៀងមូសុងថ្មីបានបណ្តាលឱ្យមានទឹកជំនន់នៅភាគពាយព្យប្រទេសប៉ាគីស្ថាន ខណៈតំបន់នេះត្រូវបានបំផ្លិចបំផ្លាញរួចទៅហើយដោយរដូវភ្លៀងមូសុងដ៏ខ្លាំងក្លាខុសពីប្រក្រតី។

មន្ត្រីក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មានកាលពីថ្ងៃចន្ទថា «ព្យុះភ្លៀងនៅក្នុងតំបន់ Gadoon នៃក្រុង Swabi បានបំផ្លាញលំនៅឋានជាច្រើនខ្នងទាំងស្រុង បណ្តាលឲ្យមនុស្សជាង២០នាក់ស្លាប់»។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន ក៏បានរាយការណ៍ផងដែរអំពីអ្នកស្លាប់ចុងក្រោយដោយសារទឹកជំនន់។

មន្ត្រីទី២ បាននិយាយថា ភូមិចំនួន៣ ទៅ ៥ភូមិ ត្រូវបានបំផ្លាញដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមាន អ្នកស្លាប់ច្រើននៅក្នុងខេត្ត Khyber Pakhtunkhwa ដែលរងគ្រោះខ្លាំងបំផុត។

ទឹកជំនន់ដ៏គំហុកថ្មីកើតឡើង ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សយ៉ាងហោចណាស់១៥០នាក់ដែលនៅតែបាត់ខ្លួននៅឡើយនៅក្នុងស្រុកមួយចំនួនទូទាំងខេត្ត ហើយក្នុងពេលដែលទឹកជំនន់បានបណ្តាលឲ្យមនុស្សជាង៣០០នាក់ស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

មន្ត្រីរដ្ឋាភិបាល លោក Awais Babar បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានជម្លៀសពលរដ្ឋជិត១០០នាក់នៅក្នុងក្រុង Swabi ភាគច្រើនជាស្ត្រី និងកុមារ ដែលបានភៀសខ្លួនឡើងទៅលើដំបូលផ្ទះ។ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំងចុងក្រោយនេះ បានបញ្ឈប់កិច្ចខិតខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm