អ្នកនាំពាក្យអាជ្ញាធរអប្សរា៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ទៅ​ទស្សនា​ខេត្តសៀមរាប​នៅ​រក្សា​បាន​កំណើន បើទោះបីកម្ពុជាជួបសភាពការណ៍ជម្លោះព្រំដែន

2025/08/19 06:38:59 pm        404

សៀមរាប៖ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បានថ្លែងប្រាប់ BTV នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែសីហានេះថា ក្នុងពេលបច្ចុប្បន្ននេះ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ​រក្សា​បាន​នូវ​កំណើន​ បើទោះបីសភាពការណ៍ជម្លោះព្រំដែនមានបញ្ហាលំបាក។

លោក ឡុង កុសល បានឱ្យដឹងថា ការរក្សាបាននូវកំណើនភ្ញៀវទេសចររបស់ទាំងភ្ញៀវជាតិ និង​អន្ត​រជាតិបែបនេះ គឺបញ្ជាក់អំពីភាពរឹងមាំនៃមូលដ្ឋានវិស័យទេសចរណ៍វប្បធម៌របស់កម្ពុជា និង​ភាព​វិជ្ជមានអំពីការផ្សព្វផ្សាយល្អៗអំពីកម្ពុជា ជាពិសេសការបង្កើនសេចក្តីទុកចិត្ត និង​សេវា​កម្ម​របស់​យើង​ជូន​ភ្ញៀវទេសចរនៅរមណីយដ្ឋានអង្គរ។

លោក ឡុង កុសល បានបញ្ជាក់ថា៖«តាមស្ថិតិដែលបង្ហាញកំណើនភ្ញៀវទេសចរចិនក៏មាន កំណើន​ភ្ញៀវ​ទេសចរខាងអឺរ៉ុបក៏មាន»។

បើតាម លោក ឡុង កុសល អ្វីដែលអាជ្ញាធរជាតិអប្សរានឹងត្រូវបន្តធ្វើ គឺខិតខំជួសជុល ថែរក្សា​សម្បត្តិ​បេតិកភណ្ឌ មរតកដូនតាឲ្យកាន់តែល្អប្រសើរ និងឲ្យក្លាយ​ជា​ចំណុច​ទាក់​ទាញ​កាន់​តែ​ខ្លាំង​។

លោកបានបន្តថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​យ៉ាង​ច្រើន​កុះ​ករ បានមកទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្ដសៀមរាប ។

បើតាម ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកកាលពីថ្ងៃទី១៨ ខែសីហានេះដែរថា ក្នុងរយៈពេល៧​ខែ​ឆ្នាំ​២០២៥​នេះ​ទេសចរ​ចិន​ចំនួន ៥៣ ២៩១ នាក់ បានមកលេងកម្ពុជា ចំនួននេះបានកើនឡើង២១% បើធៀប​នឹង​ឆ្នាំ​មុន ខណៈ​ចិន​គឺ​ជា​ប្រភព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា នៅក្នុងខែកក្កដា ចិនគឺជា​ប្រភ​ព​ភ្ញៀវ​ទេសចរ​បរទេស​ច្រើន​ជាង​គេ​សម្រាប់​ប្រាសាទអង្គរវត្ត ដោយមានភ្ញៀវទេសចរចិនចំនួន ៥ ៧២០នាក់ បានទៅទស្សនា​ទីនោះ​។ ឆ្នាំ២០២៥ ត្រូវបានកំណត់ថាជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ចំនួនភ្ញៀវ​ទេសចរ​ចិន​ដែល​មក​ទស្សនា​ប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងបន្តកើនឡើងពេញមួយឆ្នាំ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm