អ៊ីរ៉ាក់សាទរការដកកងកម្លាំងចម្រុះអន្តរជាតិថា ជាសមិទ្ធិផលរបស់រដ្ឋាភិបាល

2025/08/19 02:15:44 pm        72

យោធាអ៊ីរ៉ាក់បាននិយាយថា ការដកកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ចេញពីប្រទេសអ៊ីរ៉ាក់ គឺជា«សមិទ្ធិផលមួយក្នុងចំណោមសមិទ្ធផលផ្សេងៗទៀតរបស់រដ្ឋាភិបាល»។

លោក Sabah al-Numan អ្នកនាំពាក្យរបស់អគ្គមេបញ្ជាការនៃកងកម្លាំងអ៊ីរ៉ាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ាក់ (INA) ថា៖«ការដកកងកម្លាំងចម្រុះអន្តរជាតិចេញពីប្រទេសអ៊ីរ៉ាក់ គឺជាសមិទ្ធិផលមួយក្នុងចំណោមសមិទ្ធផលនានារបស់រដ្ឋាភិបាល និងជាការបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ាក់ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងរក្សាសន្តិសុខ និងស្ថិរភាព ដោយមិនត្រូវការជំនួយពីអ្នកដទៃទៀតទេ»។

ការអត្ថាធិប្បាយរបស់លោក Al-Numan បានកើតឡើង នៅពេលដែលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបង្ហាញថា កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមដកកងទ័ពរបស់ពួកគេមួយចំនួនចេញពីមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្នុងខេត្ត Anbar ភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់។

កាលពីថ្ងៃអាទិត្យ លោក Hussein Allawi ទីប្រឹក្សាសន្តិសុខរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed Shia al-Sudani បានប្រាប់សារព័ត៌មាន INA ថា បេសកកម្មរបស់ក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក នៅទីក្រុងបាកដាដ និងនៅឯមូលដ្ឋាន Ayn al-Asad នឹងបញ្ចប់ នៅក្នុងខែកញ្ញា។

សហរដ្ឋអាមេរិក មានទាហានប្រមាណ២.៥០០នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ជាផ្នែកនៃក្រុមចម្រុះដែលបានបង្កើត ក្នុងឆ្នាំ ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម (IS) ខណៈដែលក្រុមនេះ បានវាយលុកពេញប្រទេស។

អត្ថបទដែលទាក់ទង

បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
2025/08/21 08:28:44 pm        1
រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
2025/08/21 08:22:16 pm        1
រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
2025/08/21 08:17:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៨០ឆ្នាំ ទិវាឯករាជ្យរបស់វៀតណាម

2025/08/21 08:45:12 pm
​បេឡារុស៖ របៀបបំពាក់ប្រព័ន្ធមីស៊ីលជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ កំពុងត្រូវបានស្វែងយល់
2025/08/21 08:28:44 pm
​រដ្ឋមន្ត្រីការបរទេស៖ ចិនសម្លឹងដល់កិច្ចសហប្រតិបត្តិការផ្នែកកសិកម្ម និងជីករ៉ែ ជាមួយប៉ាគីស្ថាន
2025/08/21 08:22:16 pm
​រដ្ឋាភិបាល៖ អង្គការណាតូនឹងបង្កើតមូលដ្ឋានភស្តុភារ នៅស៊ុយអែត
2025/08/21 08:17:31 pm
​​ការថែទាំផ្លូវមានសារៈសំខាន់ណាស់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅជនបទ
2025/08/21 08:12:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/21 08:55:07 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/12 12:29:32 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/21 07:49:22 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am