ទូរទស្សន៍៖ បុគ្គលិកពេទ្យជាង ១.៥០០នាក់ ត្រូវបានសម្លាប់នៅហ្កាហ្សា ដោយភាគច្រើននៃមន្ទីរពេទ្យមិនដំណើរការ

2025/08/19 09:27:11 pm        392

ទូរទស្សន៍Al Jazeera បានរាយការណ៍ ដោយដកស្រង់ទិន្នន័យពីក្រសួងសុខាភិបាលហ្កាហ្សាថា មន្ទីរពេទ្យភាគច្រើននៅតំបន់ហ្កាហ្សាស្ទ្រីប លែងដំណើរការទៀតហើយ ខណៈដែលបុគ្គលិកពេទ្យជាង ១.៥០០ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា នៅក្នុងដែនដីននេះ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣។  

យោងតាមក្រសួង មានតែមន្ទីរពេទ្យចំនួន ១៥ ប៉ុណ្ណោះក្នុងចំណោមមន្ទីរពេទ្យប្រហែល ៤០ នៅតំបន់ហ្កា ហ្សា នៅតែដំណើរការ។ បុគ្គលិកពេទ្យច្រើនដល់ទៅ ១.៥៩០នាក់ ក្នុងវេជ្ជបណ្ឌិតយ៉ាងហោចណាស់ ២០០ នាក់ ត្រូវបានសម្លាប់ ដែលធ្វើឲ្យចុះខ្សោយសមត្ថភាពរបស់វិស័យសុខាភិបាល ក្នុងការផ្តល់ការថែទាំចាំបាច់ ដល់ប្រជាជននៅតំបន់ហ្កាហ្សា។

ក្រសួងសុខាភិបាល បានបន្ថែមថា ស្ទើរតែជីវិតរបស់កុមារ ៣០០.000នាក់ នៅតំបន់ហ្កាហ្សា កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារតែភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ ខណៈដែលមនុស្សពេញវ័យ កំពុងទទួលរងពីភាពស្លេកស្លាំងខ្សោយកម្លាំង ដែលធ្វើឲ្យពិបាកក្នុងការស្វែងរកអ្នកបរិច្ចាគឈាមសម្រាប់អ្នករងរបួស។

ភាពតានតឹង បានកើនឡើងម្តងទៀត នៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដែលមានមូលដ្ឋាននៅតំបន់ហ្សាស្ទ្រីប បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានផ្តួចផ្តើមប្រតិបត្តិការយោធា នៅក្នុងទឹកដីប៉ាឡេស្ទីន ដើម្បីរុះរើរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងចំណាប់ខ្មាំង។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm