លោក Macron អំពាវនាវឲ្យដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើលោក Putin មិនឈានដល់កិច្ចព្រមព្រៀងសន្តិភាព

2025/08/19 11:27:49 pm        54

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទ (ទី១៨ ខែសីហា) បានអំពាវនាវឲ្យបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើមេដឹកនាំរបស់ប្រទេសនេះ គឺលោក Vladimir Putin មិនធ្វើការឆ្ពោះទៅកាន់ការមានសន្តិភាពជាមួយអ៊ុយក្រែនទេនោះ។

បន្ទាប់ពីមានកិច្ចពិភាក្សានៅឯសេតវិមាន លោក Macron បានប្រាប់អ្នកសារព័ត៌មានថា៖ «លោកប្រធានាធិបតី (Donald) Trump ជឿជាក់ថា យើងអាចទទួលបានកិច្ចព្រមព្រៀងមួយ ហើយជឿជាក់ថា លោកប្រធានាធិបតី Putin ក៏ចង់បានកិច្ចព្រមព្រៀងសន្តិភាពផងដែរ។ ប៉ុន្តែប្រសិនបើនៅទីបញ្ចប់ដំណើរការនេះត្រូវបានតបដោយការបដិសេធនោះ យើងក៏ត្រៀមខ្លួនឲ្យរួចជាស្រេច ក្នុងការនិយាយថា យើងត្រូវបង្កើនការដាក់ទណ្ឌកម្ម»។

មេដឹកនាំបារាំងបានចង្អុលទៅទណ្ឌកម្មបន្ថែមថ្មីៗនេះដែលដាក់ដោយរដ្ឋបាលរបស់លោក Trump លើប្រទេសឥណ្ឌា ដែលបានលេចឡើងក្នុងនាមជាអ្នកទិញថាមពលរុស្ស៊ីដ៏ធំ ខណៈដែលបណ្តាប្រទេសលោកខាងលិច បានកាត់បន្ថយដោយសារតែមានការដាក់ទណ្ឌកម្ម បន្ទាប់ពីលោក Putin បានបញ្ជាឲ្យលុកលយអ៊ុយក្រែន។ លោក Macron បានបញ្ជាក់ថា ទណ្ឌកម្មបន្ថែមលើប្រទេសឥណ្ឌា «ផ្ដល់ផលប៉ះពាល់ច្រើនណាស់»។

ក្នុងកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាម លោក Trump បានអញ្ជើញប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ទៅកាន់សេតវិមាន ពោលគឺ ៣ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក បានស្វាគមន៍លោក Putin សម្រាប់កិច្ចពិភាក្សា នៅរដ្ឋ Alaska៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        261
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        303
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        282

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm