លោក Trump និងប្រមុខ EU ពិភាក្សាអំពីស្ថានភាពរបស់កុមារ នៅក្នុងសង្គ្រាម

2025/08/19 11:49:33 pm        62

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃចន្ទ (ទី១៨ ខែសីហា) បាននិយាយថា ថ្នាក់ដឹកនាំទាំង២ បាននិយាយអំពីកុមារបាត់ខ្លួនដោយសារតែជម្លោះ នៅពេលដែល Trump ធ្វើជាម្ចាស់ផ្ទះស្វាគមន៍មេដឹកនាំអឺរ៉ុប និងអង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក នៅពេលដែលលោក Trump បានជួបជាមួយលោក Vladimir Putin ក្នុងជំនួបកំពូល នៅរដ្ឋ Alaska មន្ត្រីសេតវិមាន ២រូប បាននិយាយថា ភរិយារបស់លោក Trump គឺលោកស្រី Melania Trump បានលើកឡើងពីស្ថានភាពរបស់កុមារ នៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី តាមរយៈសំបុត្រផ្ទាល់ខ្លួនមួយផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ី។ លោក Trump បានប្រគល់សំបុត្រនោះទៅលោក Putin។

នៅលើបណ្ដាញសង្គមកាលពីល្ងាចថ្ងៃចន្ទ ដោយមិននិយាយអំពីប្រទេសជាក់លាក់ណាមួយ តាមរយៈការបង្ហោះសាររបស់លោក លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា៖ «ខ្ញុំ Trump និងមេដឹកនាំអឺរ៉ុប បានពិភាក្សាគ្នាអំពីបញ្ហាដ៏ធំរបស់ពិភពលោក ពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់កុមារ។ នេះក៏ជាប្រធានបទធំមួយ ដែលត្រូវបានលើកយកមកជជែកជាមួយនឹងភរិយារបស់ខ្ញុំ Melania ផងដែរ»។

អ៊ុយក្រែនបានហៅការចាប់ពង្រាត់ក្មេងៗរបស់ខ្លួនរាប់ម៉ឺននាក់ទៅកាន់ប្រទេសរុស្ស៊ី ឬទៅដែនដីដែលកាន់កាប់ដោយរុស្ស៊ី ដោយគ្មានការយល់ព្រមពីក្រុមគ្រួសារ ឬអាណាព្យាបាលថា ជាឧក្រិដ្ឋកម្មសង្រ្គាម ដែលស្របតាមនិយមន័យនៃសន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីអំពើប្រល័យពូជសាសន៍។ នៅមុននេះ ទីក្រុងមូស្គូបានប្រាប់ថា ខ្លួនបាននិងកំពុងការពារកុមារងាយរងគ្រោះពីតំបន់សង្រ្គាម។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើទុក្ខបុកម្នេញលើកុមារអ៊ុយក្រែនរាប់លាននាក់ និងបានរំលោភសិទ្ធិរបស់ពួកគេ ចាប់តាំងពីមានការលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm