ក្រុមសកម្មប្រយុទ្ធមកពីប្រទេសបួគីណាហ្វាសូ បានបង្កើនការវាយលុករបស់ពួកគេលើភាគខាងជើងប្រទេសតូហ្គោ ចាប់តាំងពីដើមឆ្នាំមកម្ល៉េះ ដោយរដ្ឋាភិបាលតូហ្គោ មិនមានចំណាត់ការអ្វីទៅលើការលួចជ្រៀតចូលដោយសម្ងាត់របស់ពួកគេ។

ដោយមិនចង់បំផ្លាញទឹកចិត្តរបស់ទាហានតូហ្គោ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយនេះ អាជ្ញាធររបស់ប្រទេសអាហ្រ្វិកខាងលិចតូចមួយ បានផ្តល់យោបល់តិចតួចនៅក្នុងវិធីនៃការអត្ថាធិប្បាយជាផ្លូវការ ឬតួលេខស្តីពីអំពើហិង្សាដោយក្រុមសកម្មប្រយុទ្ធ ដែលកំពុងរាលដាលខ្លាំងឡើង ចាប់តាំងពីការវាយប្រហារបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនលើកដំបូង នៅក្នុងប្រទេសនេះ ក្នុងឆ្នាំ ២០២២។
នៅក្នុងការទទួលស្គាល់ដ៏កម្រមួយ រដ្ឋមន្ត្រីការបរទេសតូហ្គោលោក Robert Dussey នាពេលថ្មីៗនេះបាននិយាយថា យុទ្ធជនឥស្លាម បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦២នាក់ ចាប់តាំងពីខែមករា ចំនួនអ្នកស្លាប់ច្រើនជាងពីរដង ដែលរដ្ឋាភិបាល បានកត់ត្រា ក្នុងឆ្នាំ ២០២៣។
ការខាតបង់ទាំងនោះ បង្ហាញពីការកើនឡើងនៃភាពចលាចលរបស់ក្រុមសកម្មប្រយុទ្ធ នៅភាគខាងជើងនៃប្រទេសតូហ្គោ នៅពេលដែលក្រុមយុទ្ធជនប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ឬក្រុមភេរវករ Daesh កាន់មានចំនួនច្រើនឡើង នៅទូទាំងតំបន់អាហ្វ្រិកខាងលិចដ៏ធំទូលាយនេះ។
