អ្នកស្លាប់ដោយទឹកជំនន់ នៅចិន ឡើងដល់ ១៣នាក់ ខណៈភាគខាងជើងមានភ្លៀងធ្លាក់កាន់តែខ្លាំងបន្ថែមទៀត

2025/08/19 11:58:54 pm        127

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣នាក់ទៀត បានបាត់បង់ជីវិត អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសចិន ដោយបានធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់ ១៣នាក់ហើយ ដោយសារព្យុះនាពេលថ្មីៗនេះ នៅទូទាំងតំបន់នេះ ខណៈ ៥នាក់ទៀត នៅតែបាត់ខ្លួន និងមិនមានការបន្ថយនូវការព្យាករពីភ្លៀងធ្លាក់។

ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានកើតមាននៅតំបន់ជាច្រើននៃប្រទេសចិន អំឡុងពេលអាកាសធាតុអាក្រក់ខ្លាំង ចាប់តាំងពីខែកក្កដាមក ដោយទឹកភ្លៀង នារដូវមូសុង នៅតំបន់អាស៊ីបូព៌ា កំពុងបន្តមាននៅភាគខាងជើង និងខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍ថា សាកសពមនុស្ស ៣នាក់ ត្រូវបានស្រង់ចេញពីទឹកជំនន់ នៅទីក្រុង Ordos ក្នុងតំបន់ Inner Mongolia ខណៈដែល ៣នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនចម្ងាយប្រហែល ៧០គីឡូម៉ែត្រ នៅជិតច្រាំងទន្លេលឿង។

ទូរទស្សន៍បានផ្សព្វផ្សាយថា ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃចន្ទ (ទី១៨ ខែសីហា) គឺជាការធ្លាក់ដំបូង ក្នុងចំណោមការព្យាករចំនួន ៣ សម្រាប់ប៉ុន្មានថ្ងៃបន្ទាប់។ អាជ្ញាធរអាកាសធាតុ បានឲ្យដឹងថា កម្រិតទឹកភ្លៀង គឺជាង ២០៤មីលីម៉ែត្រ ក្នុងរយៈពេលមិនដល់ ២៤ម៉ោង នៅតំបន់ដែលសាកសពត្រូវបានប្រទះឃើញ ឬច្រើនជាងទ្វេដងនៃមធ្យមភាគប្រចាំខែ សម្រាប់ខែសីហា។

កាលពីថ្ងៃទី១៦ ខែសីហា ទឹកជំនន់ភ្លាមៗ បន្ទាប់ពីទឹកក្នុងទន្លេមួយ បានឡើងខ្លាំងភា្លមៗ និងបានហូរលិចតំបន់វាលស្មៅ ក្នុងតំបន់នោះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់ និងបានហូរនាំយកអ្នកបោះជំរុំចំនួន ១៣នាក់ នៅជាយក្រុង Bayannur ចម្ងាយប្រហែល ៣៥០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Ordos។ ប្រតិបត្តិការស្វែងយក និងជួយសង្រ្គោះកំពុងដំណើរការ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm