ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរ Tu-95MS របស់រុស្ស៊ី បានធ្វើការហោះហើរតាមកាលវិភាគពីខាងលើដែនទឹក អព្យាក្រឹត ក្នុងសមុទ្រជប៉ុន។
ក្រសួង បាននិយាយថា ការហោះហើរមានរយៈពេលជាង ៦ម៉ោង ហើយយន្តហោះទម្លាក់គ្រាប់បែកទាំងនេះ ត្រូវបានអមដំណើរដោយយន្តហោះចម្បាំង Su-35S និង Su-30SM។

