កងទ័ពជើងទឹកហ្វីលីពីន អូស្ត្រាលី និងកាណាដា ធ្វើនាវាចរណ៍រួមគ្នានៅសមុទ្រចិនខាងត្បូង

2025/08/19 06:10:09 pm        66

កងទ័ពជើងទឹកនៃប្រទេសហ្វីលីពីន អូស្ត្រាលី និងកាណាដា នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បាននិងកំពុងធ្វើនាវាចរណ៍រួមគ្នា នៅសមុទ្រចិនខាងត្បូង ដែលជាតំបន់នៃភាពតានតឹង បន្ទាប់ពីមានការបុកគ្នា រវាងនាវាចិន ២គ្រឿង កាលពីសប្តាហ៍មុន។

នាវាចម្បាំងហ្វីលីពីន BRP Jose Rizal នាវាពិឃាតអូស្ត្រាលី HMAS Brisbane និងនាវាចម្បាំងកាណាដា HMCS Ville de Quebec បានចូលរួមក្នុងប្រតិបត្តិការនេះ ជាអ្វីដែលមន្ត្រីយោធាហ្វីលីពីន បានប្រាប់ថា មិនបានធ្វើឡើងក្នុងគោលបំណងសំដៅទៅប្រទេសណាមួយឡើយ។

អមដោយការបន្ថែមថា ការហាត់សមធ្វើនាវាចរណ៍រួមគ្នានេះ កំពុងប្រព្រឹត្តទៅនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីននោះ លោកវរសេនីយ៍ឯក Dennis Fernandez បានប្រាប់សន្និសីទសារព័ត៌មានថា៖ «សកម្មភាពរបស់យើង គឺផ្អែកលើមូលដ្ឋាន ដែលចែងថា លំហាត់សមត្រូវបានគាំទ្រដោយការធ្វើនាវាចរណ៍ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ ប្រកបដោយសន្តិភាព និងវិបុលភាពនៅក្នុងតំបន់»។

សកម្មភាពហ្វឹកហាត់ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៧ ខែសីហា នៅខេត្តភាគខាងលិចខេត្ត Oriental Mindoro ហើយនឹងបញ្ចប់នៅខេត្ត Palawan គឺជាផ្នែកនៃសមយុទ្ធយោធាដែលកំពុងបន្តមាន រវាងហ្វីលីពីន និងអូស្ត្រាលី។

គួរបញ្ជាក់ថា ដោយមានឈ្មោះថា «Alon» ដែលភាសាហ្វីលីពីន គឺ «រលក» សមយុទ្ធរួមគ្នារយៈពេល ១៥ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា រួមមានប្រតិបត្តិការផ្លូវទឹក និងផ្លូវគោក ក៏ដូចជាសមយុទ្ធបាញ់គ្រាប់ពិតដែលត្រូវបានរៀបចំឡើង ដើម្បីបង្កើនសមត្ថភាពរបស់យោធារបស់ប្រទេសទាំង២ ក្នុងគោលបំណងធ្វើឲ្យការសហការកាន់តែប្រសើរឡើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am