លោក Aleksandar Vucic ប្រធានាធិបតីរបស់ប្រទេសបាល់កង់នេះ បាននិយាយថា ការតវ៉ាទ្រង់ទ្រាយធំនៅប្រទេសស៊ែរប៊ី គឺជាផ្នែកមួយនៃការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដែលរៀបចំនិងចំណាយប្រាក់ពីខាងក្រៅមកវិញ។
នៅក្នុងសុន្ទរកថាដែលថ្លែងនៅមុខការិយាល័យដែលត្រូវបានបំផ្លិចបំផ្លាញររបស់គណបក្សវឌ្ឍនភាពស៊ែរប៊ីក្នុងទីក្រុងបែលក្រាដ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថាក្រុមអ្នកតវ៉ាមានភាពឆេវឆាវខ្លាំងណាស់។ លោក Vucic បានកត់សម្គាល់ថា ពួកគេគ្មានអ្វីដែលផ្តល់ឲ្យប្រជាជនប្រទេសនេះ ក្រៅពីអំពើហិង្សាទេ។

លោកប្រធានាធិបតី បាននិយាយថា៖«ទាំងអស់នេះ គឺជាផ្នែកមួយនៃការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ រៀបចំ និងចំណាយប្រាក់ពីខាងក្រៅ ដែលពួកគេមិនជ្រើសរើសមធ្យោបាយ ដើម្បីកាន់អំណាចដោយកម្លាំងទេ»។ មេដឹកនាំស៊ែរប៊ីរូបនេះ បានសង្កត់ធ្ងន់ថា៖ «ពួកគេមិនមានការទុកចិត្តពីប្រជាជន ឬកម្មវិធីណាមួយនោះទេ។
លោក Vucic បានបញ្ជាក់ថា៖«ទោះជាយ៉ាងណាក៏ដោយ រដ្ឋនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ យើងមិនត្រូវការការណែនាំពីខាងក្រៅទេ យើងនឹងស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសរបស់យើង ហើយរំដោះប្រជាជនឲ្យរួចផុតពីភាពភ័យខ្លាច និងអំពើអាក្រក់»។
