មនុស្សយ៉ាងតិច ២៥នាក់ ត្រូវបានជួយសង្គ្រោះ ខណៈរាប់សិបនាក់ទំនងមិនអាចរស់រាន ក្រោយលិចទូកនៅនីហ្សេរីយ៉ា

2025/08/20 02:19:23 am        25


សេវាសង្គ្រោះបន្ទាន់ នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៥នាក់ ត្រូវបានជួយសង្គ្រោះ ហើយ ២៥នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ដោយការប្រកាសនេះ កើតមានឡើង ២ថ្ងៃបន្ទាប់ពីទូកដែលដឹកអ្នកដំណើរប្រហែល ៥០នាក់ បានលិចនៅរដ្ឋ Sokoto ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិ (NEMA) បានឲ្យដឹងថា មនុស្សចំនួន ២៥នាក់ នៅតែមិនទាន់រកឃើញ ហើយត្រូវបានសន្មតថា ទំនងមិនមានជីវិតទេ។ ទីភ្នាក់ងារនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្មានសាកសពត្រូវបានរកឃើញឡើយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។

ក្រុមមន្ត្រីបានប្រាប់ថា ទូកនេះដែលកំពុងដឹកជញ្ជូនស្ត្រី កុមារ និងម៉ូតូទៅកាន់ផ្សារ Goronyo ជាមជ្ឈមណ្ឌលលក់ម្ហូបអាហារ នៅក្នុងតំបន់នោះ បានក្រឡាប់លិច កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។

លោក Zubairu Yari ប្រធានរដ្ឋបាល ក្នុងតំបន់ Goronyo បាននិយាយថា កិច្ចប្រឹងប្រែងជួយសង្គ្រោះត្រូវបានជួបនឹងឧបសគ្គ ដោយសារចរន្តទឹកហូរខ្លាំងពីទំនប់នៅក្បែរនោះ។

គួរបញ្ជាក់ថា គ្រោះថ្នាក់តាមទូក គឺតែងកើតមានធម្មតា នៅនីហ្សេរីយ៉ា ក្នុងរដូវភ្លៀងធ្លាក់ ដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពខ្សោយ និងទូកផ្ទុកលើសទម្ងន់។ អាជ្ញាធរបានប្រាប់ថា គ្រោះថ្នាក់កាលពីថ្ងៃអាទិត្យនោះ គឺដោយសារការផ្ទុកលើសទម្ងន់ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវធ្វើដំណើរមិនល្អ ដែលបង្ខំឲ្យអ្នកស្រុកជាច្រើនពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវទឹក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm