អ៊ីស្រាអែលកំពុងសិក្សាលើការឆ្លើយតបរបស់ក្រុមហាម៉ាសលើសំណើបទឈប់បាញ់

2025/08/20 02:20:09 am        31

មន្រ្តី ២រូបនិយាយពីកិច្ចព្រមព្រៀងដ៏មានសក្តានុពលរយៈពេល ៦០ថ្ងៃ និងការដោះលែងចំណាប់ថ្នូរពាក់កណ្តាលថា អ៊ីស្រាអែលកំពុងសិក្សាលើការឆ្លើយតបរបស់ក្រុមហាម៉ាសលើសំណើបទឈប់បាញ់នៅតំបន់ហ្កាហ្សា ។

កិច្ចខិតខំដើម្បីផ្អាកការប្រយុទ្ធគ្នាទទួលបានសន្ទុះថ្មី រយៈពេល ១សប្តាហ៍កន្លងមកនេះ ក្រោយអ៊ីស្រាអែលប្រកាសផែនការសម្រាប់ការវាយប្រហារថ្មី ដើម្បីគ្រប់គ្រងទីក្រុងហ្កាហ្សា ហើយអេហ្ស៊ីប និងកាតា បាននឹងកំពុងព្យាយាមជំរុញឲ្យមានការចាប់ផ្តើមឡើងវិញកិច្ចប្រជុំដោយប្រយោលរវាងភាគីជម្លោះ លើផែនការបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ។

យោងតាមការអះអាងរបស់មន្រ្តីហាម៉ាសមួយរូប បានឲ្យដឹងថា សំណើមួយនេះ រួមទាំងការដោះលែងអ្នកទោសប៉ាឡេស្ទីន ២០០នាក់ដែលជាប់ពន្ធនាគារនៅប្រទេសអ៊ីស្រាអែល និងចំនួនមិនច្បាស់លាស់នៃស្រ្តី និងអនីតិជនជាប់ពន្ធនាគារ ជាការដោះដូរចំណាប់ថ្នូរនៅរស់ ១០នាក់ និងចំណាប់ថ្នូរស្លាប់ ១៨នាក់ចេញពីតំបន់ហ្កាហ្សា ។

ប្រភពសន្តិសុខអេហ្ស៊ីបចំនួន ២ បានបញ្ជាក់ពីរឿងរ៉ាវលម្អិតនេះ ហើយពួកគេបន្តថា ក្រុមហាម៉ាសបានស្នើសុំឲ្យមានការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនហ្កាហ្សារាប់រយនាក់ផងដែរ ។

សំណើមួយនេះ នឹងរួមបញ្ចូលការដកចេញដោយផ្នែករបស់កងកម្លាំងអ៊ីស្រាអែល ដែលបច្ចុប្បន្នគ្រប់គ្រងតំបន់ហ្កាហ្សាប្រហែល ៧៥ភាគរយ ហើយនិងការចូលជំនួយមនុស្សធម៌បន្ថែមទៀត ទៅក្នុងដែនដីបិទច្រកមួយនេះ ជាទីដែលមនុស្ស ២,២លាននាក់ ប្រឈមនឹងគ្រោះទុរ្ភិក្សកើនឡើង ។

សូមបញ្ជាក់ថា ជុំចុងក្រោយនៃកិច្ចប្រជុំប្រយោលរវាងភាគីទាំង ២ បញ្ចប់ទៅទាំងភាពទាល់ច្រកកាលពីខែកក្កដាកន្លងទៅ ក្នុងនោះភាគីទាំង ២ បានដាក់ការសន្តីបន្ទោសគ្នាទៅវិញទៅមកសម្រាប់ការខកខាននេះ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm