លោក Kirill Dmitriev គឺជាប្រេសិតពិសេសទទួលបន្ទុកកិច្ចការវិនិយោគទុន និងកិច្ចសហប្រិតិបត្តិការសេដ្ឋកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាត់ទុកថ្ងៃចន្ទថាជាថ្ងៃដ៏សំខាន់មួយនៃវិស័យការទូត ។
លោក Dmitriev និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xនាថ្ងៃអង្គារនេះថា ថ្ងៃចន្ទ គឺជាថ្ងៃដ៏សំខាន់ ដោយមានការផ្តោតសំខាន់លើសន្តិភាពយូរអង្វែង មិនមែនជាបទឈប់បាញ់បណ្តោះអាសន្ននោះទេ ។
សាររបស់លោក Dmitriev ត្រូវបានបង្ហោះ ក្រោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងក្រុមមេដឹកនាំអឺរ៉ុបនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំសន្តិភាព ។
លោក Trumpនិយាយប្រាប់លោក Zelenskiyកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងជួយធានាសន្តិសុខជូនអ៊ុយក្រែន នៅរាល់កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមរុស្ស៊ីនៅទីនោះ បើទោះបីជាទំហំនៃជំនួយពុំត្រូវបានគេដឹងច្បាស់ភ្លាមៗក៏ដោយ ៕