ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំកើតមាននៅស្រុក Buner ប្រទេសប៉ាគីស្ថាន ក្រោយទឹកជំនន់ដ៏គំហុក

2025/08/20 02:27:11 am        73

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ទឹកជំនន់ដ៏គំហុកបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោច ៣៦០នាក់ នៅតំបន់ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនរហូតមក ។

មនុស្សស្លាប់ជាង ២០០នាក់ ត្រូវបានរាយការណ៍នៅស្រុក Buner ស្ថិតក្នុងខេត្តភាគពាយ័ព្យ Khyber Pakhtunkhwa ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត Khyber Pakhtunkhwa និយាយថា មនុស្សស្លាប់ទាំងនេះ រួមទាំងស្រ្តី ២៨នាក់ និងកុមារ ២១នាក់ ។

រូបភាពវីដេអូយានដ្រូន ឃើញទំហំនៃការបំផ្លិចបំផ្លាញ ផ្ទះសម្បែងប្រជាពលរដ្ឋរាយប៉ាយពាសពេញដី កម្ទេចកម្ទីនៅលើដងផ្លូវ ហើយអ្នកស្រុកជួបជុំគ្នា ដើម្បីវាយតម្លៃពីផលខូចខាត ស្របពេលដែលកិច្ចខិតខំជួយសង្រ្គោះកំពុងបន្ត ។

យោងតាមការអះអាងរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បង្កការខូចខាតទ្រង់ទ្រាយធំនៅតាមស្រុកជាច្រើននៅតំបន់ភាគខាងជើងប្រទេសប៉ាគីស្ថាន ក្នុងនោះមនុស្សស្លាប់ច្រើនបំផុតដោយសារទឹកជំនន់ដ៏គំហុក ។

នៅតំបន់ភ្នំ ទឹកជំនន់បានហូរនាំយកទៅផ្ទះសម្បែងប្រជាពលរដ្ឋ អគារ រថយន្ត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកស្រុក ។ ចំណែកឯស្រុក Buner រងផលប៉ះពាល់ខ្លាំងជាងគេបំផុត ។

លោក Abid Wazir គឺជាមន្រ្តីក្នុងតំបន់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កិច្ចខិតខំជួយសង្រ្គោះបានចាប់ផ្តើមឡើងវិញនៅថ្ងៃនេះ នៅតំបន់រងគ្រោះដោយសារទឹកជំនន់ រយៈពេលច្រើនម៉ោងក្រោយភ្លៀងធ្លាក់ខ្លាំង បង្ខំឲ្យក្រុមជួយសង្រ្គោះផ្អាកការងាររបស់ពួកគេកាលពីថ្ងៃចន្ទ ។

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុកកាលពីថ្ងៃចន្ទ បានវាយប្រហារផងដែរតំបន់ជាច្រើននៅខេត្តភាគពាយ័ព្យមួយនេះ រួមទាំងនៅស្រុក Swabi ជាទីដែលមនុស្ស ១១នាក់ បានស្លាប់ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm