រថយន្តត្រូវបានដុត នៅខាងក្រៅសភាទួរគី មុនមានកិច្ចប្រជុំ ស្តីពីការរំសាយអាវុធរបស់ PKK

2025/08/20 03:03:23 am        62


រថយន្ត ១គ្រឿង ត្រូវបានដុត នៅក្បែររដ្ឋសភានៃប្រទេសទួរគី នាថ្ងៃអង្គារ (ទី១៩ ខែសីហា)នេះ ជាការរំលឹកឡើងវិញដ៏អាក្រក់នូវការមានជម្លោះជាច្រើនទសវត្សរ៍ជាមួយគណបក្សពលករឃឺដ (PKK) ដោយហេតុការណ៍នេះបានកើតមានឡើងតែប៉ុន្មានម៉ោង មុនពេលក្រុមគ្រួសារនៃជនរងគ្រោះមួយចំនួនត្រូវទៅនិយាយប្រាប់គណៈកម្មការត្រួតពិនិត្យការរំសាយអាវុធរបស់ក្រុមនេះ។

PKK ដែលបានកាន់អាវុធតស៊ូប្រឆាំងនឹងរដ្ឋទួរគី ក្នុងឆ្នាំ១៩៨៤ បានបញ្ជាក់កាលពីខែឧសភាថា ខ្លួននឹងទម្លាក់អាវុធ ហើយរំលាយក្រុម។ គណៈកម្មាការសភា ត្រូវបានបង្កើតឡើងក្នុងខែនេះ ដើម្បីកំណត់ផ្លូវឆ្ពោះទៅរកសន្តិភាពយូរអង្វែង ដែលនឹងជះឥទ្ធិពលផងដែរទាំងនៅក្នុងប្រទេសជិតខាងអ៊ីរ៉ាក់ និងស៊ីរី។

យោងតាមរូបភាពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញឲ្យឃើញរថយន្តម៉ាក Renault Toros ពណ៌ស ត្រូវបានភ្លើងឆាបឆេះក្នុងរយៈពេលខ្លី នៅខាងក្រៅទ្វារសំខាន់របស់សភា នាព្រឹកថ្ងៃអង្គារនេះ។

តែយ៉ាងណាក្ដី ក្រសួងមហាផ្ទៃបានបញ្ជាក់ថា បុរសម្នាក់ដែលត្រូវបានចាប់ឃុំខ្លួនពីបទដុតរថយន្តនោះ មានបញ្ហាផ្លូវចិត្ត និងមានប្រវត្តិឧក្រិដ្ឋកម្មពីមុនផងដែរ ដោយបន្ថែមថា រូបគេបានធ្វើដូច្នេះ ដើម្បីតវ៉ាជំទាស់នឹងច្បាប់លើកទឹកចិត្ត សម្រាប់ការបង់ពន្ធរបស់រថយន្តចាស់ៗ។

គួររំលឹកថា កាលពីទសវត្សរ៍ឆ្នាំ១៩៩០ អំឡុងស្ថិតនៅក្នុងដំណាក់កាលដ៏បង្ហូរឈាមបំផុតនៃជម្លោះជាមួយ PKK រថយន្ត Renault Toros បានមានភាពល្បីល្បាញ នៅភាគអាគ្នេយ៍ប្រទេសទួរគី ដែលមានជនជាតិឃឺដរស់នៅច្រើន ដោយរថយន្តម៉ាកនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការចាប់ពង្រាត់ និងការសម្លាប់ក្រៅប្រព័ន្ធតុលាការដែលត្រូវបានស្តីបន្ទោសទៅលើក្រុមមានទំនាក់ទំនងជាមួយរដ្ឋ។ មនុស្សជាង ៤០.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាង ៤ទសវត្សរ៍នេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm