រុស្ស៊ីប្រគល់សាកសពទាហាន ១.០០០នាក់ឲ្យអ៊ុយក្រែន

2025/08/20 03:12:42 am        70


អាជ្ញាធរនៅទីក្រុងគីវ នៅថ្ងៃអង្គារ (ទី១៩ ខែសីហា) នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រគល់សាកសពទាហាន ១.០០០នាក់ទៅឲ្យអ៊ុយក្រែន ដោយក្នុងនោះ ៥នាក់ បានស្លាប់ ក្នុងអំឡុងពេលកំពុងជាប់ឃុំ នៅរុស្ស៊ី។

ទីស្នាក់ការកណ្តាលសម្របសម្រួលរបស់អ៊ុយក្រែន សម្រាប់ការព្យាបាលអ្នកទោសសង្គ្រាម ឬឈ្លើយសឹក បានឲ្យដឹងថា ការដោះដូរនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី កាលពីដើមរដូវក្តៅនេះ។

ទីភ្នាក់ងារនេះបានបញ្ជាក់ថា ទាហានទាំងនោះបានស្លាប់នៅក្នុងតំបន់ Donetsk, Luhansk និង Zaporizhzhia ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ក៏ដូចជានៅតំបន់ព្រំដែន Kursk ភាគនិរតីនៃប្រទេសរុស្ស៊ី ជាទីដែលកងកម្លាំងអ៊ុយក្រែនបានកាន់កាប់រយៈពេលខ្លី បន្ទាប់ពីមានការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីខែសីហាឆ្នាំមុន។ ទីក្រុងមូស្គូមិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឡើយ លើការផ្លាស់ប្តូរនេះ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ដែលដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ បានរាយការណ៍ថា ប្រទេសរុស្ស៊ីទទួលបានសាកសពទាហានចំនួន ១៩នាក់ នៅថ្ងៃអង្គារ។

ទីស្នាក់ការកណ្តាលអ៊ុយក្រែនបានប្រាប់ថា សាកសពចំនួន ៥នាក់ ក្នុងចំណោមសាកសពដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍នេះ មាននៅក្នុងបញ្ជីនៃទាហានដែលរងរបួសធ្ងន់ធ្ងរ និងឈឺធ្ងន់ ដែលនឹងត្រូវជាផ្នែកមួយនៃការដោះដូរអ្នកទោសសង្គ្រាម។

ក្នុងអំឡុងកិច្ចពិភាក្សា នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីខែមិថុនា ទីក្រុងមូស្គូ និងគីវ បានព្រមព្រៀងគ្នាឲ្យមានការដោះដូរអ្នកទោសទ្រង់ទ្រាយធំ និងការប្រគល់សាកសពទាហានចំនួន ៦.០០០នាក់ ពីភាគីម្ខាងៗ។ តែភាគីទាំង២ បានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm