គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញអាងស្តុកទឹកខេត្ត Tekirdag របស់ទួរគី និងបង្ខំឲ្យមានវិធានការផ្គត់ផ្គង់ទឹកបន្ទាន់

2025/08/20 03:31:32 am        25

គ្រោះរាំងស្ងួតនៅខេត្តភាគពាយ័ព្យ Tekirdag ប្រទេសទួរគី បានធ្វើឲ្យអាងស្តុកទឹកដ៏សំខាន់នៅតំបន់នោះ លែងអាចទ្រទ្រង់បានទៀតហើយ និងធ្វើឲ្យផ្ទះសម្បែងប្រជាពលរដ្ឋគ្មានទឹកប្រើប្រាស់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយសារការធ្លាក់ចុះចំនួនទឹកភ្លៀងយ៉ាងឆាប់រហ័សក្នុងឆ្នាំនេះ ។

ក្រុមអាជ្ញាធរនិយាយថា គ្រោះរាំងស្ងួតគឺជាបញ្ហាសំខាន់នៅក្នុងប្រទេសទួរគី ក្នុងនោះខេត្តជាច្រើនបានព្រមានពីការផ្គត់ផ្គង់ទឹកសាបមានដែនកំណត់នៅរដូវក្តៅនេះ ។

តំបន់ជាច្រើននៅខេត្ត Izmir ដែលជាខេត្តមានប្រជាពលរដ្ឋរស់នៅច្រើនបំផុតលំដាប់ទី ៣របស់ទួរគី បានមើលឃើញការកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកញឹកញាប់ក្នុងខែនេះ ខណៈទីក្រុងនៅខេត្តភាគខាងលិច Usak ត្រូវបានគេជូនដំណឹងថា ពួកគេនឹងទទួលបានទឹកត្រឹមតែរយៈពេល ៦ម៉ោងប៉ុណ្ណោះ ក្នុង ១ថ្ងៃ ស្របពេលដែលអាងស្តុកទឹកសំខាន់ រីងហួតស្ងួតហែង ។

យោងតាមការអះអាងរបស់សេវាកម្មឧតុនិយមទួរគី បានឲ្យដឹងថា ភ្លៀងធ្លាក់បានធ្លាក់ចុះចំនួន ៧១ភាគរយនៅក្នុងខែកក្កដានៅទូទាំងប្រទេស ហើយនៅតំបន់ Marmara ដែលរួមមានទាំងទីក្រុង Tekirdag និងទីក្រុង Istanbul ចំនួនភ្លៀងធ្លាក់បានធ្លាក់ចុះ ៩៥ភាគរយ ពីក្រោមកម្រិតធម្មតាប្រចំាខែ ក្នុងខែកក្កដា ។

ក្នុងរយៈពេល ១០ខែ គិតត្រឹមខែសីហានេះ ភ្លៀងធ្លាក់បានធ្លាក់ចុះចំនួន ៣២ភាគរយនៅតំបន់ Marmara ខណៈដែលវាធ្លាក់ចុះចំនួន ២៦ភាគរយនៅទូទាំងប្រទេសទួរគី ដែលជាកម្រិតទឹកភ្លៀងទាបបំផុត ក្នុងរយៈពេល ៥២ឆ្នាំ ។

កម្រិតទឹកនៅអាងស្តុបទឹក Naip ស្ថិតក្នុងខេត្ត Tekirdag ដែលពុំមានភ្លៀងធ្លាក់ទាល់តែសោះក្នុងខែមិថុនា និងខែកក្កដា បានធ្លាក់ចុះដល់កម្រិតសូន្យភាគរយនៅខែសីហានេះ ។

គ្រោះរាំងស្ងួតនេះហើយ បង្ខំឲ្យក្រុមអាជ្ញាធរ ស្វែងរកជម្រើសផ្សេង ដូចជាការផ្តល់ទឹកធារាសាស្រ្ត សម្រាប់ការប្រើប្រាស់ក្នុងស្រុក ហើយនិងបង្កើតប្រព័ន្ធបូមទឹកសម្រាប់ការចែកចាយដល់តំបន់ជនបទ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm