សហគមន៍អឺរ៉ុប បានប្រកាសថា ខ្លួនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ចំនួនជិតមួយលានដុល្លារអា មេរិក ដើម្បីជួយពលរដ្ឋខ្មែរ ដែលបានរងគ្រោះដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃកាលពី ចុង ខែកក្កដា ឆ្នាំ២០២៥កន្លងទៅនេះ ដោយបានបណ្តាលឲ្យពលរដ្ឋខ្មែររត់ភៀសសឹករាប់ម៉ឹនគ្រួសារនោះ។
យោងតាមផេកហ្វេសបុកផ្លូវការរបស់សហគមន៍អឺរ៉ុប ដែលបានចេញនូវយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៥នេះ បានបញ្ជាក់ថា«សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ»។
តាមផេកដដែលបានបញ្ជាក់ផងដែរថា អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុបនឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល៦ខែដែលពលរដ្ឋកម្ពុជារងគ្រោះ៕
Read full press release: https://europa.eu/!4HHXxj
For more information on the EU's global humanitarian efforts, please visit: https://europa.eu/!X3hKGQ
