ទាក់ទងនឹងបញ្ហាគ្រាប់បែក និងគ្រាប់មីនដែលថៃចោទប្រកាន់មកកម្ពុជា ជារឿយៗក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះឯកឧត្តម ហេង រតនា អគ្គនាយក CMAC កម្ពុជា បានធ្វើការឆ្លើយតបបែបចំអកឲ្យថៃចំៗថា ថៃបានកំពុងខិតខំកែឆ្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច រីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី ខណៈសម័យមនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យា AI ហើយ គេមិនល្ងង់ដូចការបោកបញ្ឆោតរបស់ថៃនោះទេ។
តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ហេង រតនា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមមន្រ្តី ទទួលបន្ទុកអគ្គនាយក CMAC បានលើកឡើងទាំងអស់សំណើចថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះ F-16 ប្រភេទ MK-84 ទម្ងន់ជិតមួយតោន ខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះថា កម្ពុជាខូចរកស៊ីលាបពណ៌ថៃ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ ១៩៧០-១៩៧៣ មកដាក់តាំងបង្ហាញ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមននេះ ផលិតឆ្នាំ១៩៩៦ ហើយគ្រាប់បែក MK-82 ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។ ដូច្នេះឯកឧត្តម បានចោទសួរទៅកាន់ភាគីថៃថា តើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ? ខណៈទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀតនៅកប់ដីនៅឡើយ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMACដោះ បន្សាបនាពេលខាងមុខ។
មន្រ្តីជំនាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរូបនេះ បានបញ្ជាក់បន្ថែមទៀតថា«ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង ១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញ ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហើយថៃជាជនរងគ្រោះទៅវិញ។ បញ្ហាគ្រាប់មីន សៀមខិតខំបង្ហាញថា ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីន PMN-2ថ្មី ក្នុងទឹកដីថៃ។ យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះជាដីមានជម្លោ?» ។
យ៉ាងណាក៏ដោយ ឯកឧត្តម ហេង រតនា អគ្គនាយក CMAC បានលើកឡើងបែបចំអកទៅកាន់ភាគី ថៃថាមនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យា AIនេះ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ ដូចជាគ្រាប់បែក MK-82 MK-84 និងគ្រាប់បែកចង្កោម ទាំងកម្ពុជា និងប្រទេសនៅលើពិភពលោកគេដឹងច្បាស់ណាស់ថា វាមានប្រភពច្បាស់លាស់ណាស់ទាំងអ្នកផលិត អ្នកលក់ដូរ អ្នកដឹកជញ្ជូន និងអ្នកប្រើប្រាស់នោះ៕ អត្ថបទបាន ចក់






