ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មបានត្រឹមត្រូវជួយទាក់ទាញវិនិយោគិន និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

2025/08/20 05:45:15 pm        622

ការអនុវត្តកាតព្វកិច្ចគណនេយ្យ និងសវនកម្មបានត្រឹមត្រូវ បានផ្តល់ឧត្តមប្រយោជន៍ជាច្រើន ក្នុង​ការ​ទាក់​ទាញ​វិនិយោគផ្ទាល់ពីបរទេស និងការពារវិនិយោគិន ការរួមចំណែក​ជំរុញ​ឱ្យ​ទីផ្សារ​មូល​បត្រ​មាន​ភាព​រឹងមាំ និងជួយគាំទ្រដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ បង្កើតការងារ និង​ជួយ​បង្កើន​ប្រសិទ្ធភាពក្នុងការប្រមូលពន្ធជាដើម។

ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម នៃ​អាជ្ញាធរ​សេវា​ហិរញ្ញ​វត្ថុ​មិន​មែន​ធនាគារនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បានអញ្ជើញជាធិបតី ក្នុង​សិក្ខា​សាលា​​ផ្សព្វផ្សាយស្តីពី “បច្ចុប្បន្នភាពនៃកាតព្វកិច្ចគណនេយ្យ និងសវនកម្ម និង​បទ​ប្បញ្ញត្តិ​ពាក់​ព័ន្ធ​” សម្រាប់សហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ, ក្នុងសិក្ខាសាលានេះ ក៏មានការ អញ្ជើញចូលរួមពីតំណាងសហគ្រាស និងអង្គភាពមិនស្វែងរកប្រាក់ចំណេញជាច្រើនរូប។

ឯកឧត្តមអគ្គនាយក បានលើកនូវកាតព្វកិច្ចជាសារវន្ត សម្រាប់សហគ្រាស និង​អង្គភាព​មិន​ស្វែង​រក​ប្រាក់​ចំណេញ គឺកាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយ​ការណ៍​ហិរញ្ញ​វត្ថុ​ស្រប​តាម​ស្តង់​ដា​ជាធរមាន និងកាតព្វកិច្ចដាក់របាយការណ៍ ហិរញ្ញវត្ថុ ឱ្យរងសវនកម្មឯករាជ្យ ស្រប​តាម​លក្ខ​ខណ្ឌកំណត់ ព្រមទាំងកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំមក និយ័តករ​គណ​នេយ្យ និងសវនកម្ម។

ឯកឧត្តម ប៊ូ ថារិន បន្ថែមថា ការអនុវត្តកាព្វកិច្ចគណនេយ្យ និងសវនកម្ម បានត្រឹម​ត្រូវ​ទៅ​តាម​ច្បាប់​ និងលិខិតបទដ្ឋាន ជាធរមាន នឹងផ្តល់ឧត្តមប្រយោជន៍ជាច្រើនដល់ដូចជា៖ បង្កើត​មូល​ដ្ឋាន​គ្រឹះ​សម្រាប់ទទួលបានការវិភាគមូលធនប្រកបដោយប្រសិទ្ធភាព ព្រមទាំង​ពង្រឹង​ការ​គ្រប់​គ្រង​ក្រុមហ៊ុន និងជំនឿទុកចិត្តរបស់ម្ចាស់ភាគហ៊ុន, ទាក់ទាញវិនិយោគផ្ទាល់ពីបរទេស និង​ការពារ​វិនិយោគិន, រួមចំណែកជំរុញឱ្យទីផ្សារមូលបត្រមានភាពរឹងមាំនិងចីរភាព, ការពារ​សាធារណ​ជន, សម្រួលដល់ក្រុមហ៊ុនក្នុងការបង់ពន្ធ, ជួយគាំទ្រដល់ការរីកចំរើននៃសេដ្ឋកិច្ចជាតិ ធានាចីរភាពនៃកំណើនសេដ្ឋកិច្ច និងបង្កើតបរិយាកាសវិនិយោគ ឱ្យកាន់តែប្រសើរ នៅកម្ពុជា បង្កើត​ការងារជូនប្រជាពលរដ្ឋ និងជួយបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm